មន្ត្រីឥណ្ឌូនេស៊ីម្នាក់បានប្រាប់សារព័ត៌មាន AFP ថា គ្រោះថ្នាក់ចរាចរណ៍នៅតាមដឹងផ្លូវ រវាងរថយន្តក្រុង និងរថយន្តដឹកប្រេង បានបណ្ដាលឲ្យមនុស្សយ៉ាងតិច ១៦នាក់ស្លាប់ និងរបួស ៤នាក់ផ្សេងទៀត នៅលើកោះ Sumatra របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) នេះស។
ខណៈទូរទស្សន៍ក្នុងស្រុក បានផ្សាយរូបភាពនៃកម្ទេចកម្ទីដែលកំពុងឆេះ មន្ត្រី លោក Hasbi Hasidqi បាននិយាយតាមទូរស័ព្ទថា៖ «អ្នកដំណើរ ១៤នាក់ នៅលើរថយន្តក្រុង និងមនុស្ស ២នាក់ នៅលើរថយន្តដឹកប្រេង បានបាត់បង់ជិវិត នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅភាគខាងជើងតំបន់ Musi Rawas Regency។
យោងតាមមន្ត្រីសង្គ្រោះបន្ទាន់ម្នាក់ទៀត បានឲ្យដឹងថា មនុស្ស ៤នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលក្នុងនោះ ៣នាក់រងរបួសធ្ងន់ធ្ងរ។
ហើយបើតាមលោក Hasbi បានឲ្យដឹងបន្ថែមទៀតថា ព័ត៌មានដំបូង បានបង្ហាញថា កង់មួយរបស់រថយន្តក្រុង បានផ្ទុះ។
លោកបានបន្ថែមថា អ្នកបើកបរ «បាត់បង់ការគ្រប់គ្រង ហើយបុកគ្នា» ដែលបណ្តាលឲ្យមាន «អគ្គិភ័យដ៏ធំឆាបឆេះឡើង» ដែលបានលេបត្របាក់រថយន្តទាំង ២គ្រឿង។ រថយន្តដឹកប្រេងកំពុងដឹកប្រេងម៉ាស៊ូត៕