អ៊ីស្រាអែល វាយប្រហារទីក្រុងបេរូតរបស់ប្រទេសលីបង់ ជាលើកដំបូងចាប់តាំងពីមានបទឈប់បាញ់

2026/05/07 09:27:26 am        41

អ៊ីស្រាអែល បានវាយប្រហារទីក្រុងបេរូត (Beirut)កាលពីថ្ងៃពុធ ៦ឧសភា សប្ដាហ៍នេះ ជាលើកដំបូងចាប់តាំងពីបានយល់ព្រមលើបទឈប់បាញ់ជាមួយក្រុមហេសបូឡា កាលពីខែមុន ដោយអ៊ីស្រាអែល និយាយថាខ្លួនបានដាក់គោលដៅលើមេបញ្ជាការនៃកម្លាំងរ៉ាដវ៉ាន់(Radwan)របស់ក្រុមសកម្មប្រយុទ្ធនេះ ក្នុងតំបន់ជាយក្រុងភាគខាងត្បូង និងបានបណ្ដាលឲ្យមនុស្សមួយចំនួនស្លាប់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក អ៊ីស្រាអែល កាត់ស៍ (Israel Katz)បានប្រកាសពីសកម្មភាពនេះនៅក្នុងសេចក្តីថ្លែងការណ៍រួម។ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថាមេបញ្ជាការរូបនេះត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះប៉ុន្តែពុំមានការបញ្ជាក់ភ្លាមៗពីយោធាអ៊ីស្រាអែលឬក្រុមហេសបូឡានោះទេ។បទឈប់បាញ់នៅលីបង់បានគាំទ្រដល់បទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ កាន់តែទូលំទូលាយ ដោយការបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់គឺជាការទាមទារដ៏សំខាន់របស់អ៊ីរ៉ង់។

ខណៈអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក និយាយថា ពួកគេកំពុងខិតជិតដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ឈប់ជម្លោះរបស់ខ្លួន ការវាយប្រហារទាំងនេះគំរាមកំហែងដល់បទឈប់បាញ់ដែលបានបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងបេរូត។ កងទ័ពអ៊ីស្រាអែលនៅតែស្ថិតក្នុងតំបន់ភាគខាងត្បូងនៃទន្លេ លីតានី (Litani River) ហើយការវាយប្រហារនៅតែបន្តនៅភាគខាងត្បូងប្រទេសលីបង់។

ក្រុមហេសបូឡាដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ បានឆ្លើយតបដោយការបាញ់ផ្លោង និងយានដ្រូនបំពាក់អាវុធទៅលើទាហានអ៊ីស្រាអែល។អ៊ីស្រាអែលកាលពីថ្ងៃពុធដដែល បានអំពាវនាវឲ្យប្រជាជនជម្លៀសចេញពីភូមិជាច្រើននៅភាគខាងជើងទន្លេ Litani ដែលអាចតំណាងឱ្យការពង្រីកតំបន់ធ្វើសកម្មភាពរបស់អ៊ីស្រាអែល។

ក្រសួងសុខាភិបាលលីបង់ និយាយថា មនុស្សជាង២.៧០០នាក់បានស្លាប់ក្នុងសង្គ្រាមនៅប្រទេសលីបង់ចាប់តាំងពីថ្ងៃទី២មីនា២០២៦នេះ៕

អត្ថបទដែលទាក់ទង

អ្នកជម្លៀសខ្លួនពីនាវាទេសចរណ៍ដែលរងការវាយប្រហារដោយវីរុស Hanta បានចូលចតនៅអឺរ៉ុប
2026/05/07 10:40:42 am        1
កិច្ចពិភាក្សាពាណិជ្ជកម្មក្រុមប្រទេស G7 ផ្តោតលើរ៉ែសំខាន់ៗ ខណៈជម្លោះពន្ធរវាងអាមេរិក និងសហភាពអឺរ៉ុបធ្វើឱ្យខូចឯកភាព
2026/05/07 10:13:20 am        1
មេដឹកនាំអ៊ុយក្រែនថាខ្លួននឹងឆ្លើយតបវិញដូចគ្នា បន្ទាប់ពីរុស្ស៊ី បំបែកបទឈប់បាញ់របស់ទីក្រុងគីវ
2026/05/07 10:07:03 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Neymar ចេញមុខសុំទោសក្រោយទះកំផ្លៀងកូនប្រុស Robinho ពេលហ្វឹកហាត់

2026/05/07 10:43:21 am
​អ្នកជម្លៀសខ្លួនពីនាវាទេសចរណ៍ដែលរងការវាយប្រហារដោយវីរុស Hanta បានចូលចតនៅអឺរ៉ុប
2026/05/07 10:40:42 am
​កិច្ចពិភាក្សាពាណិជ្ជកម្មក្រុមប្រទេស G7 ផ្តោតលើរ៉ែសំខាន់ៗ ខណៈជម្លោះពន្ធរវាងអាមេរិក និងសហភាពអឺរ៉ុបធ្វើឱ្យខូចឯកភាព
2026/05/07 10:13:20 am
​មេដឹកនាំអ៊ុយក្រែនថាខ្លួននឹងឆ្លើយតបវិញដូចគ្នា បន្ទាប់ពីរុស្ស៊ី បំបែកបទឈប់បាញ់របស់ទីក្រុងគីវ
2026/05/07 10:07:03 am
​សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្តល់អំណោយជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់១៦៩គ្រួសារ
2026/05/07 09:44:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/04 04:43:20 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/06 11:58:10 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/04 02:40:55 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/02 11:53:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am