យន្តហោះមួយគ្រឿង ត្រូវបានគេជឿថាបានដឹកអ្នកដំណើរម្នាក់ចេញពីនាវាទេសចរណ៍រងការវាយប្រហារដោយការផ្ទុះឡើងវីរុស Hanta ចូលទៅប្រទេសហូឡង់កាលពីថ្ងៃពុធ ទី៦ ខែឧសភា បន្ទាប់ពីអ្នកជំងឺម្នាក់នេះត្រូវបានជម្លៀសចេញពីនាវានៅជិតកោះ Cape Verde នៅអាហ្វ្រិកខាងលិច។ ដោយនិយាយសម្រាលពីការព្រួយបារម្ភចំពោះការផ្ទុះឡើងវីរុសនៅលើនាវា MV Hondius ដែលបានបណ្តាលឲ្យមនុស្សបីនាក់ស្លាប់ ប្រមុខអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានទទូចថា វាមិនអាចប្រៀបធៀបបានទេទៅនឹងជំងឺរាតត្បាតកូវីដ-១៩។

អង្គការសុខភាពពិភពលោក បាននិយាយថា ក្រុមសង្គ្រោះបន្ទាន់ បានជម្លៀសមនុស្សបីនាក់ មានសមាជិកនាវិកឈឺពីរនាក់ និងមនុស្សម្នាក់ផ្សេងទៀតដែលបានប៉ះពាល់ជាមួយករណីដែលត្រូវបានបញ្ជាក់ ចេញពីនាវា ដែលបានចាកចេញពីកំពង់ផែនៅជិតកោះ Cape Verde ហើយក្រោយមក អ្នកដែលត្រូវបានជម្លៀសទាំងបីនាក់ បានឡើងជិះយន្តហោះនៅអាកាសយានដ្ឋានកោះ Cape Verde។

មន្ត្រីប្រទេសអេស្ប៉ាញ បាននិយាយថា យន្តហោះនោះបានដឹកអ្នកជំងឺពីរនាក់ ហើយបានចុះចតដោយសារហេតុផលបច្ចេកទេស។ ក្រសួងសុខាភិបាលអេស្ប៉ាញបាននិយាយថា អ្នកជំងឺនឹងត្រូវការយន្តហោះថ្មីមួយគ្រឿងដើម្បីធ្វើដំណើរទៅកាន់ប្រទេសហូឡង់។ អ្នកជំនាញបានបញ្ជាក់ថា វីរុសដែលត្រូវបានរកឃើញនៅលើនាវា Hondius គឺជាវីរុសដ៏កម្រមួយប្រភេទ ដែលអាចត្រូវបានចម្លងរវាងមនុស្សនិងមនុស្ស។
ប៉ុន្តែមន្ត្រីសុខាភិបាលបាននិយាយសម្រាលពីការព្រួយបារម្ភនៃការផ្ទុះឡើងជាសកលកាន់តែទូលំទូលាយពីវីរុសនេះ ថា មិនសូវឆ្លងដូចជាជំងឺកូវីដ នោះទេ វាមិនដូចជំងឺរាតត្បាតកូវីដ-១៩ ទេ ព្រោះហានិភ័យទៅដល់ពិភពលោកទាំងមូល គឺមានទាប។