ប៉ាគីស្ថាន ប្តេជ្ញា ខិតខំដើម្បីជួយឲ្យបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឈានទៅរកការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍

2026/05/07 12:08:02 pm        69

រដ្ឋមន្ត្រីការបរទេស និងជាឧបនាយករដ្ឋមន្ត្រី លោក Ishaq Dar បាននិយាយកាលពីថ្ងៃពុធ ទី៦ ខែឧសភាថា ប្រទេសប៉ាគីស្ថាន កំពុងខិតខំដើម្បីធានាបានថា បទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឈានទៅរកការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។

អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងពិនិត្យឡើងវិញសំណើថ្មីមួយរបស់សហរដ្ឋអាមេរិក បន្ទាប់ពីប្រភពជាច្រើនបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ កំពុងខិតជិតដល់ការចុះហត្ថលេខាលើអនុស្សរណៈមួយទំព័រ ដើម្បីបញ្ចប់សង្គ្រាមនៅឈូងសមុទ្រ ខណៈទុកបញ្ហាស្មុគស្មាញដូចជាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅពេលក្រោយ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន ISNA របស់អ៊ីរ៉ង់ បាននិយាយថា ទីក្រុងតេអេរ៉ង់ នឹងផ្តល់ការឆ្លើយតបរបស់ខ្លួនក្នុងពេលឆាប់ៗនេះតាមរយៈប្រទេសប៉ាគីស្ថាន ដែលទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាព ហើយចាប់តាំងពីពេលនោះមក បានបម្រើជាផ្លូវដ៏សំខាន់សម្រាប់សាររវាងភាគីទាំងពីរ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់ មានបំណងចរចា។

ប្រភពពីប្រទេសប៉ាគីស្ថាន និងប្រភពមួយផ្សេងទៀត ដែលបានសង្ខេបអំពីការសម្របសម្រួល បានបញ្ជាក់ពីព័ត៌មានដែលត្រូវបានរាយការណ៍ដំបូងដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក Axios អំពីអនុស្សរណៈមួយទំព័រមានចំនួន១៤ចំណុចដែលបានស្នើឡើង នឹងបញ្ចប់សង្គ្រាមជាផ្លូវការ។ ប្រភពព័ត៌មានបាននិយាយថា អនុស្សរណៈនេះ នឹងត្រូវបានបន្តដោយកិច្ចពិភាក្សាដើម្បីបើកការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រHormuz ការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ និងព្រមព្រៀងលើការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

អត្ថបទដែលទាក់ទង

យុទ្ធសាស្ត្រប្រឆាំងភេរវកម្មថ្មីរបស់លោក TRUMP ផ្តោតលើអឺរ៉ុប និងក្រុមឆ្វេងនិយម
2026/05/07 02:02:19 pm        1
អារ៉ាប់រួមថ្កោលទោសសេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់ និងបញ្ជាក់ថា ទំនាក់ទំនងការពារជាតិគឺជាអាទិភាព
2026/05/07 01:59:23 pm        1
ប្រមុខយោធាអ៊ីស្រាអែលនិយាយថា ប្រតិបត្តិការប្រឆាំងក្រុមហេសបូឡានៅលីបង់ គឺគ្មានដែនកំណត់
2026/05/07 01:57:06 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហគ្រិន៖ ផលិតផលក្នុងស្រុកកំពុងមានសន្ទុះគាំទ្រកើនឡើងទ្វេដងពីពលរដ្ឋ ខណៈ​បន្ត​ពហិកា​ទំនិញថៃ

2026/05/07 02:05:29 pm
​យុទ្ធសាស្ត្រប្រឆាំងភេរវកម្មថ្មីរបស់លោក TRUMP ផ្តោតលើអឺរ៉ុប និងក្រុមឆ្វេងនិយម
2026/05/07 02:02:19 pm
​អារ៉ាប់រួមថ្កោលទោសសេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់ និងបញ្ជាក់ថា ទំនាក់ទំនងការពារជាតិគឺជាអាទិភាព
2026/05/07 01:59:23 pm
​ប្រមុខយោធាអ៊ីស្រាអែលនិយាយថា ប្រតិបត្តិការប្រឆាំងក្រុមហេសបូឡានៅលីបង់ គឺគ្មានដែនកំណត់
2026/05/07 01:57:06 pm
​លោក NETANYAHU ៖ អ៊ីស្រាអែលបានសម្របសម្រួលយ៉ាងពេញលេញជាមួយអាមេរិកលើបញ្ហាអ៊ីរ៉ង់
2026/05/07 01:54:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/04 04:43:20 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/06 11:58:10 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/04 02:40:55 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/02 11:53:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am