សហគ្រិន៖ ផលិតផលក្នុងស្រុកកំពុងមានសន្ទុះគាំទ្រកើនឡើងទ្វេដងពីពលរដ្ឋ ខណៈ​បន្ត​ពហិកា​ទំនិញថៃ

2026/05/07 09:05:29 pm        698

ភ្នំពេញ៖ សហគ្រិន ដែលជាម្ចាស់សិប្បកម្មក្នុងស្រុក បានលើកឡើងដូចៗគ្នា ថា ចាប់តាំង​ពី​មាន​ការ​ពហិកាផលិតផលនាំចូលពីប្រទេសថៃពីសំណាក់ប្រជាពលរដ្ឋខ្មែរ គឺការលក់ទំនិញដែល​ផលិត​ក្នុង​ស្រុក ដោយសហគ្រាសខ្មែរ កំពុងមានការកើនឡើងទេ្វដង។ កំណើននេះ ដោយសារ សន្ទុះគាំទ្រ​យ៉ាងខ្លាំងក្លាពីអ្នកប្រើប្រាស់បន្តធ្វើពហិកាផលិតនាំចូលពីប្រទេសជិតខាង។ នេះអាចឆ្លុះបញ្ចាំងបានថា ផលិតផលក្នុងស្រុកកំពុងធ្វើដំណើរទៅរកការជំនួសឱ្យផលិតផលនាំចូលមួយចំនួនជាបណ្តើៗហើយ។

ផលិតផលក្នុងស្រុក កំពុងមានសន្ទុះគាំទ្រយ៉ាងខ្លាំងក្លាមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ចាប់តាំងពីបិទព្រំដែនគោកជាឯកតោភាគីរបស់ថៃ និងក្នុងស្មារតីសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរធ្វើពហិកាផលិតផលថៃ។ ជាក់ ស្តែង ម្ចាស់សិប្បកម្ម ផលិតទឹកត្រី, ទឹកឃ្មុំព្រៃ, និងសាប៊ូកក់សក់ បានប្រាប់ BTV ថា បច្ចុប្បន្នទីផ្សារផលិតផលខ្មែរគឺកំពុងមានទីផ្សារល្អ ដោយការលក់មានការកើនឡើងទ្វេដង ដែលនាំឱ្យខ្សែច្រវ៉ាក់ផលិតកម្មរបស់ពួកគេមមាញឹកខ្លំាងនាពេលនេះ។ ទន្ទឹមនឹងមានសន្ទុះគាំទ្រនេះ ពួកគេនឹងខិតខំពង្រឹងគុណភាព អនាម័យ ឱ្យស្របទៅតាមស្តងដារទាំងក្នុងស្រុក និងអន្តរជាតិ។ ក្រុមសហគិ្រន បានបន្តអំពាវនាវដល់សាធារណជន បន្តគាំទ្រផលិតផលក្នុងស្រុកបន្ថែមទៀត ដើម្បីឱ្យម្ចាស់អាជីវកម្មមានទឹកចិត្តបង្កើនការផលិត និងបង្កើតការងារជូនប្រជាពលមូលដ្ឋានកាន់តែច្រើន។

ដោយឡែក លោកស្រី ដួង សុភាព នាយិកាប្រតិបត្តិទូទៅ នៃ សមាគមសហគ្រិនស្ត្រីកម្ពុជា ប្រាប់ BTV ថា គិតមកដល់ពេលនេះ អ្នកផលិតក្នុងស្រុកជាច្រើនមានការមមាញឹកក្នុងខ្សែច្រវ៉ាក់ផលិតកម្មរបស់ពួកគេ ដោយសារប្រជាជនកម្ពុជាងាកមកគាំទ្រផលិតផលក្នុងស្រុក ជំនួសឱ្យការប្រើប្រាស់ផលិតផលនាំចូល។ ស្របពេលនេះ អ្នកផលិតក្នុងស្រុកបាននិងកំពុង ពង្រឹងខ្លួនឱ្យក្លាយជាសិប្បកម្ម ដែលមានស្តង់ដារ ដើម្បីអាចពង្រីកទីផ្សាររបស់ខ្លួនកាន់ទូលំទូលាយថែមទៀត។

លោកស្រី ដួង សុភាព មានប្រសាសន៍ថា៖ «នេះគឺឃើញជាក់ស្តែងតែម្តងថាកំណើននៃការផលិតយផលក្នុងស្រុកគឺមានការកើនឡើង ដូច្នេះបង្ហាញថាប្រជាជនរបស់យើងកាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូល។ ការណ៍នេះ នាំឱ្យក្រុមហ៊ុននាំចូលមួយចំនួនបានបិទទ្វាជាបណ្តើៗដោយសារការពហិកាផលិតផលនាំចូលពីប្រទេសជិតខាងយើង និងក្រុមហ៊ុននាំចូលមួយចំនួនទៀតការលក់មិនសូវល្អ»។

បើតាម ក្រសួងពាណិជ្ជកម្ម បច្ចុប្បន្ននេះ ផលិតផលក្នុងបានចាក់បញ្ជូលទៅក្នុងទីផ្សារបានកើនឡើងដល់ប្រមាន ៣០% ហើយ ក្រសួងពាណិជ្ជកម្មនឹងខិតខំជំរុញផលិតផលក្នុងស្រុកឱ្យច្រៀតចូលទីផ្សារឱ្យកើនលើសពី ៥០% នៅត្រឹមឆ្នាំ២០២៦នេះ៕អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm