អ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន មិនបានជាប់ពាក់ព័ន្ធនឹងការផ្ទុះដែលបានវាយប្រហារនាវាកូរ៉េខាងត្បូងមួយគ្រឿង នៅច្រកសមុទ្រហ័រមូសក្នុងសប្តាហ៍នេះ។

ស្ថានទូតអ៊ីរ៉ង់នៅទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងតេអេរ៉ង់«បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ណាមួយទាក់ទងនឹងការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់នៅក្នុងឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងការខូចខាតដល់នាវាកូរ៉េខាងត្បូងមួយគ្រឿង នៅច្រកសមុទ្រហ័រមូស»។

នៅក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់បានបាញ់ប្រហារទៅលើនាវាដែលដំណើរការដោយកូរ៉េខាងត្បូង និងគោលដៅផ្សេងទៀត ខណៈដែលសហរដ្ឋអាមេរិក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ដើម្បីបើកច្រកសមុទ្រនេះ។
នាវាដឹកទំនិញដែលមានទង់ជាតិប៉ាណាម៉ាដែលប្រតិបត្តិការដោយក្រុមហ៊ុនដឹកជញ្ជូនកូរ៉េខាងត្បូង HMM គឺទទេ និងនាវានេះចតនៅស្ងៀម នៅពេលដែលការផ្ទុះ និងអគ្គិភ័យ បានកើតឡើង៕