អង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) នៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់អ៊ីស្រាអែលថា បានកំណត់ដោយចេតនាលើអាហារ និងជំនួយនៅក្នុងតំបន់ហ្កាហ្សា ដោយបង្កើត «វិបត្តិកង្វះអាហារូបត្ថម្ភ» ដែលមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាពិសេសទៅលើទារក និងស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន។

របាយការណ៍នេះ ក៏បានពិនិត្យមើលអ្វីដែលខ្លួនបាននិយាយថា ជាគ្រោះថ្នាក់ដែលបង្កឡើងដោយអង្គការឯកជនដែលគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានបង្កើតឡើងកាលពីឆ្នាំមុន ដើម្បីជំនួសការចែកចាយជំនួយរបស់អង្គការសហប្រជាជាតិនៅក្នុងតំបន់ហ្កាហ្សា។

អង្គការសប្បុរសធម៌ផ្នែកវេជ្ជសាស្ត្រ ដែលត្រូវបានគេស្គាល់ដោយអក្សរកាត់បារាំង MSF ផ្អែកលើករណីរបស់ខ្លួនលើការវិភាគស្ថានភាពរវាងចុងឆ្នាំ ២០២៤ និងដើមឆ្នាំ ២០២៦ នៅតាមមណ្ឌលសុខភាពចំនួន៤ ដែលខ្លួនគាំទ្រនៅក្នុងតំបន់ហ្កាហ្សា។
អង្គការនេះ បាននិយាយថា ការវិភាគនោះ បានបង្ហាញពីកម្រិតនៃការកើតមិនគ្រប់ខែ និងអត្រាមរណភាពខ្ពស់ជាងមុន ក្នុងចំណោមទារកដែលកើតចេញពីម្តាយដែលខ្វះអាហារូបត្ថម្ភ និងការកើនឡើងនៃការរលូតកូន៕