អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ប្រទេសនេះ កំពុងអំពាវនាវឲ្យពណ្តារដ្ឋបរទេសជម្លៀសអ្នកការទូតរបស់ពួកគេចេញពីទីក្រុងគីវជាមុន ក្នុងករណីអ៊ុយក្រែនព្យាយាមរំខានដល់ការប្រារព្ធទិវាជ័យជម្នះ ថ្ងៃទី ០៩ ខែឧសភា នៅទីក្រុងមូស្គូ។

អ្នកការទូតរូបនេះ បាននិយាយថា នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៦ ក្រសួងការពារជាតិបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ «ទាក់ទងនឹងការគំរាមកំហែងរបស់របបក្រុងគីវ ក្នុងការវាយប្រហារទីក្រុងមូស្គូ នៅថ្ងៃឈប់សម្រាកដ៏ពិសិដ្ឋសម្រាប់ជនជាតិរុស្ស៊ីទាំងអស់ ដែលជាទិវាជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ»។

«ក្រសួងការបរទេសរុស្ស៊ីជំរុញឲ្យអាជ្ញាធរនៃប្រទេសរបស់អ្នក ឬ ថ្នាក់ដឹកនាំនៃអង្គការរបស់អ្នក ទទួលយកសេចក្តីថ្លែងការណ៍នេះដោយការទទួលខុសត្រូវខ្ពស់បំផុត និងធានាឲ្យមានការជម្លៀសបុគ្គលិកការទូត និងបេសកកម្មផ្សេងទៀត ក៏ដូចជាពលរដ្ឋចេញពីទីក្រុងគីវ ដោយសារតែការជៀសមិនរួចពីការវាយប្រហារសងសឹកដោយកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ីប្រឆាំងនឹងទីក្រុងគីវ រួមទាំងមជ្ឈមណ្ឌលធ្វើការសម្រេចចិត្ត ប្រសិនបើរបបក្រុងគីវ អនុវត្តផែនការភេរវកម្មព្រហ្មទណ្ឌរបស់ខ្លួន អំឡុងពេលប្រារព្ធទិវាជ័យជំនះដ៏អស្ចារ្យនេះ»៕
