មណ្ឌល DTAចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការព្យាបាល ស្តារនីតិសម្បទា និងផ្តាច់គ្រឿងញៀននៅកម្ពុជា

2022/04/12 06:29:08 pm        772

ភ្នំពេញ៖ មណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន (DTA) បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការព្យាបាល ស្តារនីតិសម្បទា និងការផ្តាច់គ្រឿងញៀន, បច្ចុប្បន្ន (DTA) ក្លាយជាមណ្ឌលមានទំនុកចិត្តសម្រាប់អាណាព្យាបាល ក៏ដូចជនរងគ្រោះមកបន្សាប និងផ្តាច់អ្នកញៀនគ្រឿងញៀន។

លោក ហង្ស ជឿន ប្រធានមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន (DTA) ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ស្តីពីការព្យាបាល ស្តារនីតិសម្បទា និងការ​ផ្តាច់​គ្រឿងញៀន នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នេះថា DTA គឺជាមណ្ឌលមួយបានបើក​ដំណើរ​ស្តារនីតិសម្បទា និងព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ​អស់រយៈពេលជាង ១០ឆ្នាំមកហើយ និងបាន​ប្រព្រឹត្តិ​ទៅដោយរលូន ។ចំណែកនៅក្នុងវិបត្តិនៃការរីករាលដាលជម្ងឺកូវីដ ១៩ បានផ្ទុះឡើង អ្នកមកសម្រាកព្យាបាល ​និងបន្សាបគ្រឿងញៀន​ បានធ្លាក់ចុះ​បន្តិចបន្តួច ដោយ​សារកា​រឹតត្បិត​នៃការបិទខ្ទប់ជាដើម,តែបន្ទាប់ពីវិបត្តិកូវីដ ១៩ បានធូរស្រាល ចំនួនអ្នកមកព្យាបាលនៅមណ្ឌល បាន​កើនឡើងវិញជាបណ្តើរៗ ក្នុងនោះមណ្ឌល​ក៏បាន​យកចិត្តទុកយ៉ាងខ្លាំង ​និងបានស្វែងរក​វិធីសាស្រ្ត​នៃការព្យាបាលនូវគ្រប់នីតិវិធី, ដែលមកបច្ចុប្បន្ន មណ្ឌល DTA បានក្លាយ​ជា​ទីទំនុកចិត្ត​សម្រាប់អាណាព្យាបាល ក៏ដូចជនគ្រោះដោយសារគ្រឿង ​ក្នុងការសម្រាកព្យាបាល ការផ្តាច់​គ្រឿងញៀន ​និងស្តារនីតិសម្បទាឡើងវិញផងដែរ។

ជុំវិញការព្យាបាល,លោកទន្ឌបណ្ឌិត ហង្ស អមរិន្ទ្រ ជាគ្រូពេទ្យប្រចាំនៅមណ្ឌលស្តារនីតិសម្បទា ព្យាបាល​បន្សាបអ្នកញៀនគ្រឿងញៀន ​លើកឡើងថា ពាក់ព័ន្ធការព្យាបាល​ដែល​បាន​អនុវត្ត​ជាប្រចំា​នៅ​ក្នុងមណ្ឌល (DTA) ក្នុងនោះចំពោះជនរងគ្រោះដែលមកថ្មី ​យើងបានពិនិត្យស្ថានភាពទូទៅ ទាំង​សន្តិ​អារម្មណ៍​ និង​ជំងឺ​ផ្លូវកាយ ​ប្រសិនការពិនិត្យឃើញស្ថានភាព​ជំងឺ​បែប​ណាមួយ មណ្ឌល​នឹង​ព្យាបាលទៅតាមរោគសញ្ញានៃអាការៈជំងឺនោះ។

ចំពោះបញ្ហានេះ លោកទន្ឌបណ្ឌិត ​បានអំពាវនាវដល់អាណាព្យាបាល ប្រសិនឃើញ​អាការៈជនរង​គ្រោះមិនស្រួល​ គួរស្រូត​យក​មកព្យាបាលឲ្យបានទាន់ពេលវេលា ដើម្បីជម្រុញ​ការព្យាបាល​ឆាប់​ជាសះស្បើយ។

សូមបញ្ជាក់ថា៖ ពាក់ព័ន្ធករណីជនល្មើសគ្រឿងញៀន បើតាមរបាយការណ៍អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន ​សម្រាប់ជនពាក់ព័ន្ធគ្រឿងញៀនក្នុងឆ្នាំ ​២០២១ ​សរុបមានជាង ​១៣ ០០០នាក់ ក្នុងនោះ​មានជនបរទេសចំនួន ៣៦២ នាក់ រួមមាន ១៣ សញ្ជាតិ ដែលពាក់ព័ន្ធ​នឹង​សកម្មភាព​ជួញដូររក្សាទុក កែច្នៃ និងចាត់ចែងគ្រឿងញៀន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm