លោក Trump៖ កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ «អាចកើតឡើងខ្ពស់» ក្រោយមានវឌ្ឍនភាព នៅ ២៤ម៉ោងកន្លងមក

2026/05/07 10:44:25 pm        72

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) បាននិយាយថា លោកជឿថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ «អាចមានលទ្ធភាពខ្ពស់កើតឡើង» ប៉ុន្តែបានគំរាមថា នឹងចាប់ផ្ដើមប្រតិបត្តិការទម្លាក់គ្រាប់បែកឡើងវិញ លើប្រទេសនេះ ប្រសិនបើការចរចាមិនទទួលបានលទ្ធផលផ្លែផ្កាអ្វីទេនោះ។

ទោះបីជាមេដឹកនាំអាមេរិកមានសុទិដ្ឋិនិយមក៏ដោយ ក៏អ៊ីរ៉ង់មិនទាន់ឆ្លើយតបទៅនឹងសំណើថ្មីរបស់សហរដ្ឋអាមេរិកនៅឡើយទេ ដោយប្រធានក្រុមអ្នកចរចារបស់ប្រទេសនេះ បានព្រមានថា ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមបង្ខំឲ្យទីក្រុងតេអេរ៉ង់ «ចុះចាញ់»។

ក្រោយបន្តជាប់គាំងអស់រយៈពេលជាច្រើនសប្តាហ៍ ភាពវិជ្ជមាននេះ បង្ហាញថា គូសត្រូវទាំង២ អាចវិលត្រឡប់ទៅកាន់តុចរចាវិញ បន្ទាប់លោក Trump បានបញ្ឈប់ប្រតិបត្តិការយោធារយៈពេលខ្លីមួយ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយលើកឡើងពីក្តីសង្ឃឹម សម្រាប់ការឈានដល់កិច្ចព្រមព្រៀងមួយ។

លោក Trump បានលើកឡើងនៅលើបណ្ដាញសង្គមកាលពីថ្ងៃពុធថា ប្រសិនបើ «អ៊ីរ៉ង់យល់ព្រមតាមអ្វីដែលត្រូវបានព្រមព្រៀងគ្នា» សង្គ្រាមនឹងចប់ ប៉ុន្តែប្រសិនបើមិនព្រមទេ ការទម្លាក់គ្រាប់បែកនឹងចាប់ផ្ដើមឡើងវិញ «ក្នុងកម្រិតខ្លាំងក្លា និងធ្ងន់ធ្ងរជាងមុនឆ្ងាយ»។

ក្រោយមក នៅក្នុងការិយាល័យប្រធានាធិបតី Oval Office លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងមាននូវកិច្ចពិភាក្សាល្អណាស់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយវាអាចទៅរួចខ្លាំងណាស់ដែលយើងនឹងធ្វើកិច្ចព្រមព្រៀងមួយ»។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «ផែនការ និងសំណើរបស់សហរដ្ឋអាមេរិក នៅតែស្ថិតក្រោមការពិនិត្យពិចារណា» ហើយថា ទីក្រុងតេអេរ៉ង់នឹងបង្ហាញជំហររបស់ខ្លួនទៅកាន់ប្រទេសអន្តរការី គឺប៉ាគីស្ថាន «បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យរបស់ខ្លួន»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        54
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        47
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm