នាវាដឹកប្រេងប្រហែល ១.៦០០គ្រឿង និងនាវាផ្សេងទៀត កំពុងជាប់គាំងនៅជិតច្រកសមុទ្រហ័រមូស ដោយមិនអាចឆ្លងកាត់ច្រកនេះបាន។ នេះបើយោងតាមការចុះផ្សាយរបស់ប៉ុស្តិ៍ទូរទស្សន៍ CNN។
យោងតាមរបាយការណ៍ រហូតមកទល់ពេលនេះ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រឹងប្រែងដើម្បី អមដំណើរនាវាតែពីរគ្រឿងប៉ុណ្ណោះឆ្លងកាត់ដែនទឹកនេះ។
យោងតាមការគណនារបស់ CNN នាវាចំនួន ៣២គ្រឿង ត្រូវបានបាញ់ប្រហារ នៅក្នុងច្រកសមុទ្រ ហ័រមូស ដោយបានសម្លាប់មនុស្ស ១០នាក់ និងរាប់សិបនាក់រងរបួស ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

នៅថ្ងៃទី ០៥ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកបានសម្រេចចិត្តផ្អាកគម្រោងសេរីភាព ជាប្រតិបត្តិការដែលសម្រួលដល់ការដឹកជញ្ជូននាវាឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយរង់ចាំភាពច្បាស់លាស់ថា ការចរចាកិច្ចព្រមព្រៀងអ៊ីរ៉ង់ អាចសម្រេចដោយជោគជ័យ ហើយលោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនបានទទួលសំណើដែលត្រូវគ្នាពីប៉ាគីស្ថាន និងប្រទេសដទៃទៀត៕
