អ្នកការទូត៖ ការបែកបាក់ផ្ទៃក្នុង គំរាមកំហែងដល់ជំហរឯកភាពរបស់អាស៊ាន ជុំវិញវិបត្តិសកល

2026/05/07 11:12:39 pm        44

អ្នកការទូតជាន់ខ្ពស់កម្ពុជាមួយរូប បានលើកឡើងកាលពីថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) ថា កិច្ចប្រឹងប្រែងរួមគ្នារបស់តំបន់អាស៊ីអាគ្នេយ៍ ក្នុងការដោះស្រាយបញ្ហាសកល អាចត្រូវបានរារាំងដោយភាពតានតឹង រវាងប្រទេសថៃ និងកម្ពុជា ព្រមទាំងសង្គ្រាមស៊ីវិល នៅសហភាពមីយ៉ាន់ម៉ា ខណៈដែលប្លុកអាស៊ាន (ASEAN) ដែលមានសមាជិកចំនួន ១១ប្រទេស ត្រៀមខ្លួនឆ្លើយតបទៅនឹងវិបត្តិថាមពល។ 

បណ្ដាមេដឹកនាំនៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងជួបប្រជុំគ្នា នៅចុងសប្តាហ៍នេះសម្រាប់កិច្ចប្រជុំកំពូលលើកដំបូង គិតចាប់តាំងពីមានសង្គ្រាមអ៊ីរ៉ង់ ដែលធ្វើឲ្យថ្នាក់ដឹកនាំប្រញាប់ប្រញាល់ស្វែងរកជម្រើសផ្សេងទៀត ដើម្បីការពារសេដ្ឋកិច្ចរបស់ពួកគេ ដែលប៉ះពាល់ដោយសារវិបត្តិថាមពលដ៏អាក្រក់បំផុតបង្កឡើងដោយជម្លោះ នៅតំបន់មជ្ឈិមបូព៌ា។ 

ប្រេសិតកម្ពុជាប្រចាំអាស៊ាន លោក គុង ភោគ (Kung Phoak) បានប្រាប់សារព័ត៌មាន Reuters ថា វឌ្ឍនភាពកំពុងកើតមានឡើងឆ្ពោះទៅរកការដោះស្រាយស្ថានភាពនេះ ក្នុងនោះរួមទាំងការស្វែងរកការផ្តល់សច្ចាប័ន និងការដាក់ឲ្យដំណើរការកិច្ចព្រមព្រៀងសន្តិសុខប្រេងកាតអាស៊ាន (ASEAN Petroleum Security Agreement-APSA) ដែលមានគោលបំណងជំរុញការសម្របសម្រួលរបស់សមាជិក ដើម្បីការពារការផ្គត់ផ្គង់ប្រេងឥន្ធនៈ។ 

រដ្ឋាភិបាលជាច្រើន នៅក្នុងតំបន់នេះ បានចាត់វិធានការ ដើម្បីកំណត់ការប្រើប្រាស់ប្រេងឥន្ធនៈ សន្សំសំចៃថាមពល ឬទប់ស្កាត់ការស្តុកទុក ខណៈពេលដែលរដ្ឋាភិបាលមួយចំនួន បានទប់ស្កាត់ការនាំចេញ និងបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីធានាការប្រើប្រាស់។ តែយ៉ាងណាក្ដី លោក គង់ ភោគ បានសង្កត់ធ្ងន់ថា ជម្លោះជាច្រើនដែលកាន់តែអាក្រក់ឡើងៗ នៅក្នុងអាស៊ាន អាចរំខានដល់កិច្ចប្រឹងប្រែង ដើម្បីឆ្លើយតបរួមគ្នា ចំពោះបញ្ហាសកល ប្រសិនបើមិនត្រូវបានដោះស្រាយទេនោះ ដោយលោកបានលើកឡើងពីជម្លោះព្រំដែនដ៏ក្តៅគគុក រវាងថៃ និងកម្ពុជា និងសង្គ្រាមស៊ីវិលដ៏អាក្រក់ នៅសហភាពមីយ៉ាន់ម៉ា។

ជាមួយគ្នានេះ លោក គង់ ភោគ ដែលជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ក៏បានរិះគន់ខ្លាំងៗផងដែរ ចំពោះចំណាត់ការរបស់ថៃ កាលពីថ្ងៃអង្គារ ក្នុងការបញ្ចប់កតិកាសញ្ញាដែលមានអាយុកាលរាប់ទសវត្សរ៍ ពោលគឺជាកិច្ចព្រមព្រៀងដែលមានគោលបំណងដោះស្រាយជម្លោះ លើតំបន់សមុទ្រ ដែលអាចសម្បូរទៅដោយធនធានប្រេង។ តែលោកបានបញ្ជាក់ថា លោកសង្ឃឹមថា ជម្លោះដែនសមុទ្រអាចត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស តាមរយៈការចរចាប្រកបដោយផលិតភាពជាមួយថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS)។

ដូច្នេះ ជំហរឯកភាពរបស់អាស៊ាន ត្រូវប្រឈមនឹងសង្គ្រាមស៊ីវិលដ៏អាក្រក់ដែលកំពុងបន្ត នៅសហភាពមីយ៉ាន់ម៉ា ចាប់តាំងពីមានរដ្ឋប្រហារឆ្នាំ២០២១ និងភាពតានតឹង ដែលនៅតែមិនទាន់មានភាពធូរស្រាល រវាងថៃ និងកម្ពុជា ទោះបីជាឈានដល់បទឈប់បាញ់ក្នុងខែធ្នូឆ្នាំមុនក៏ដោយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm