ក្រុមចម្រុះនៃប្រទេសចំនួន១៣ ថ្កោលទោសអ៊ីស្រាអែលចំពោះការស្ទាក់ចាប់ក្បួនទូកដឹកជំនួយទៅហ្កាហ្សា

2026/05/07 11:25:44 pm        43

ក្រុមចម្រុះនៃប្រទេសចំនួន ១៣ រួមមានប្រទេសប៉ាគីស្ថាន ឥណ្ឌូនេស៊ី ទួរគី អេស្ប៉ាញ និងអាហ្វ្រិកខាងត្បូង បានចេញសេចក្តីថ្លែងការណ៍រួមថ្កោលទោសការស្ទាក់ចាប់ និងការចាប់ពង្រត់សកម្មជន ដែលចូលរួមក្នុងក្បួនទូក Global Sumud ខណៈកំពុងព្យាយាមនាំយកជំនួយទៅកាន់តំបន់ហ្កាហ្សាហែកហួរដោយសង្គ្រាម។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង ១៣ បាននិយាយថា ពួកគេ «ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល» លើក្បួនទូក ដែលជា «គំនិតផ្តួចផ្តើមស៊ីវិលដោយសន្តិវិធី» ក្នុងបំណងបង្ហាញពី «មហន្តរាយមនុស្សធម៌» នៅក្នុងតំបន់ហ្កាហ្សា។

ពួកគេចាត់ទុកការវាយប្រហារកាលពីថ្ងៃទី ៣០ ខែមេសា លើក្បួនទូក និងការចាប់ពង្រត់សកម្មជន ដែលកំពុងធ្វើដំណើរក្នុងដែនទឹកអន្តរជាតិនៅជិតឆ្នេរប្រទេសក្រិកថា ជា «ការរំលោភបំពានធ្ងន់ធ្ងរ» លើច្បាប់អន្តរជាតិ និងអនុសញ្ញាសមុទ្រ។ ក្រុមរដ្ឋមន្ត្រី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការឃុំខ្លួនសកម្មជនមនុស្សធម៌ដោយខុសច្បាប់នៅក្នុងដែនទឹកអន្តរជាតិ គឺជាការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ»។ ក្រុមនេះបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់សកម្មជនដែលនៅតែជាប់ក្នុងមន្ទីរឃុំឃាំង ហើយបានជំរុញឱ្យអាជ្ញាធរអ៊ីស្រាអែលធានាបាន «ការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ» ។ រដ្ឋមន្ត្រីនៃប្រទេសទួរគី បង់ក្លាដែស ប្រេស៊ីល កូឡុំប៊ី ឥណ្ឌូនេស៊ី ហ្ស៊កដានី លីប៊ី ម៉ាឡេស៊ី ម៉ាល់ឌីវ ម៉ូរីតានី ប៉ាគីស្ថាន អាហ្វ្រិកខាងត្បូង និងអេស្ប៉ាញ ក៏បានអំពាវនាវដល់ «សហគមន៍អន្តរជាតិឱ្យបំពេញកាតព្វកិច្ចខាងសីលធម៌ និងផ្លូវច្បាប់ ដើម្បីគោរពច្បាប់អន្តរជាតិ ការពារជនស៊ីវិល និងធានាការទទួលខុសត្រូវចំពោះការរំលោភបំពានទាំងនេះ»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm