តុលាការឧទ្ធរណ៍កូរ៉េខាងត្បូងបន្ថយទោសអតីតនាយករដ្ឋមន្ត្រីមក ១៥ឆ្នាំ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹក

2026/05/07 11:45:43 pm        46

តុលាការឧទ្ធរណ៍កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែឧសភា ឆ្នាំ២០២៦) នេះ បានសម្រេចកាត់បន្ថយទោសជាប់ពន្ធនាគារ សម្រាប់អតីតនាយករដ្ឋមន្ត្រី លោក Han Duck-soo មកត្រឹម ១៥ឆ្នាំ ដោយបន្ថយពីរយៈបេល ២៣ឆ្នាំ ក្នុងសំណុំរឿង ពាក់ព័ន្ធនឹងតួនាទីរបស់លោក អំឡុងពេលមានការចេញច្បាប់អាជ្ញាសឹករយៈពេលខ្លីដោយអតីតប្រធានាធិបតី លោក Yoon Suk Yeol ក្នុងឆ្នាំ២០២៤។

មួយគ្នានេះ តុលាការឧទ្ធរណ៍ បានតម្កល់ការរកឃើញរបស់តុលាការជាន់ទាប ដែលថា លោក Han បានចូលរួមក្នុងសកម្មភាពសំខាន់ៗ ដើម្បីជួយលោក Yoon ប្រកាសច្បាប់អាជ្ញាសឹក ហើយមិនបានបញ្ចុះបញ្ចូលរូបលោកកុំឲ្យធ្វើបែបនោះឡើយ។ ចៅក្រមបានលើកឡើងថា លោក Han វ័យ ៧៦ឆ្នាំ បានកោះប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីសម្រួលដល់នីតិវិធីផ្លូវច្បាប់ ក្នុងការចេញច្បាប់អាជ្ញាសឹក ដោយបដិសេធការអះអាងរបស់លោក ដែលថា ការប្រជុំនោះ មានបំណងរារាំងលោក Yoon។

តែយ៉ាងណាក្ដី ចៅក្រមបានបញ្ជាក់ថា តុលាការបានពិចារណាដល់អាជីពរយៈពេល ៥០ឆ្នាំរបស់លោក Han ក្នុងការងារសាធារណៈ រួមទាំងមុខតំណែងនៅក្រសួងហិរញ្ញវត្ថុ និងក្រសួងការបរទេសផងដែរ។ ហើយចៅក្រមបានបន្ថែមថា វាក៏មិនមានការបញ្ជាក់យ៉ាងច្បាស់លាស់នោះដែរថា តើលោក Han បានចូលរួមយ៉ាងសកម្ម នៅក្នុងផែនការរបស់លោក Yoon ដែរ ឬយ៉ាងណា ដោយកត់សម្គាល់ពីរបៀបដែលលោកបានកោះប្រជុំគណៈរដ្ឋមន្ត្រីមួយផ្សេងទៀត ដើម្បីលុបចោលច្បាប់អាជ្ញាសឹក បន្ទាប់ពីសភាបានបោះឆ្នោតបដិសេធ។

គួរបញ្ជាក់ថា តុលាការជាន់ទាប កាលពីខែមករា បានកាត់ទោសលោក Han ឲ្យជាប់ពន្ធនាគាររយៈពេល ២៣ឆ្នាំ ដោយលើកឡើងថា លោក «បានធ្វើមិនដឹងមិនឮ» ចំពោះផែនការច្បាប់អាជ្ញាសឹក និងបានចូលរួមក្នុងសកម្មភាពបះបោរដ៏ធំមួយ។ រដ្ឋអាជ្ញា ដែលបានស្នើឲ្យមានការកាត់ទោសជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ មុនសេចក្ដីសម្រេចលើកដំបូង បានស្វែងរកការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៣ឆ្នាំ សម្រាប់បណ្តឹងឧទ្ធរណ៍៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm