កងទ័ពបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា យានដ្រូនរុស្ស៊ីជាច្រើនគ្រឿង បានចូលទៅក្នុងដែនអាកាសរបស់ប្រទេសឡាតវី ពេញមួយយប់ ដោយពីរគ្រឿងក្នុងចំណោមនោះ បានធ្លាក់ និងមួយគ្រឿងបានបង្កឲ្យមានអគ្គិភ័យឆាបឆេះឃ្លាំងប្រេងមួយ។
កងទ័ពនៃសហភាពអឺរ៉ុប និងសមាជិកណាតូដែលមានព្រំប្រទល់ជាប់ប្រទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ដ្រូនជាច្រើនគ្រឿងបានចូលទៅក្នុងដែនអាកាសរបស់ប្រទេសឡាតវី» ដោយបន្ថែមថា ពីរគ្រឿងក្នុងចំណោមនោះ បានធ្លាក់»។

នគរបាលជាតិបាននិយាយថា ដ្រូនមួយគ្រឿង បានធ្លាក់នៅទីតាំងផ្ទុកប្រេងមួយកន្លែង នៅ Rezekne ភាគខាងកើតនៃប្រទេសនេះ។ អគ្គិភ័យបានឆាបឆេះ ប៉ុន្តែត្រូវបានគ្រប់គ្រងភ្លាមៗ ដោយអ្នកពន្លត់អគ្គិ ភ័យ។
កងទ័ពបាននិយាយថា៖«ដរាបណាការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន នៅតែបន្ត វាអាចទៅរួចដែលឧប្បត្តិហេតុបែបនេះ នឹងកើតឡើងម្តងទៀត នៅពេលដែលយានដ្រូនបរទេសចូលទៅក្នុងដែនអាកាសឡាតវី ឬចូលទៅជិតនោះ។
យានដ្រូនជាច្រើនគ្រឿងមកពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានធ្លាក់នៅក្នុងអតីតសាធារណរដ្ឋសូវៀតទាំងបីនៅបាល់ទិក អេស្តូនី ឡាតវី និងលីទុយអានី ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២៕
