កងទ័ពនីហ្សេរីយ៉ាបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងទ័ពរបស់ខ្លួន បានរំដោះកុមារចំនួន ៧នាក់ និងមនុស្សពេញវ័យពីរនាក់ ដែលត្រូវបានគេឃុំខ្លួន បន្ទាប់ពីចាប់ជំរិតពីមណ្ឌលកុមារកំព្រាមួយ កាលពីខែ មុន។

ការចាប់ជំរិតទ្រង់ទ្រាយធំ បានក្លាយជាមធ្យោបាយទូទៅសម្រាប់ក្រុមជនអន្ធពាល និងក្រុមប្រដាប់អាវុធដើម្បីរកលុយបានយ៉ាងឆាប់រហ័សនៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុត នៅទ្វីបអាហ្វ្រិក ជាពិសេសនៅតំបន់ជនបទដែលមានវត្តមានតិចតួចរបស់រដ្ឋាភិបាល។
នៅចុងខែមេសា ខ្មាន់កាំភ្លើងបានឆ្មក់ចូលមណ្ឌលកុមារកំព្រា ដែលមិនបានចុះបញ្ជីមួយកន្លែង នៅរដ្ឋ Kogi ភាគកណ្តាល ដោយចាប់ខ្លួនកុមារចំនួន ២៣ នាក់ និងមនុស្សពេញវ័យជាច្រើននាក់ទៀត។
