មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រុមនេះ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់កូនប្រុសរបស់ប្រធានអ្នកចរចារបស់ក្រុមហាម៉ាស ដែលកំពុងចូលរួមកិច្ចពិភាក្សា ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកអំពីអនាគតរបស់តំបន់ហ្កាហ្សា ខណៈដែលមេដឹកនាំក្រុមសកម្មប្រយុទ្ធនេះ បានធ្វើកិច្ចចរចានៅទីក្រុងគែរ ដែលមានគោលបំណងការពារបទឈប់បាញ់របស់ពួកគេជាមួយអ៊ីស្រាអែល។
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក Basim Naim បាននិយាយថា លោក Azzam Al-Hayya ដែលជាកូនប្រុសរបស់លោក Khalil Al-Hayya បានស្លាប់ ដោយសាររបួសរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីត្រូវបានវាយប្រហារដោយអ៊ីស្រាអែលកាលពីយប់ថ្ងៃពុធ។

លោក Azzam Al-Hayya ជាកូនប្រុសទី៤របស់មេដឹកនាំក្រុមនេះនៅតំបន់ហ្កាហ្សាដែលត្រូវបាននិរទេសខ្លួន ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។
យោធាអ៊ីស្រាអែលមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ៕
