ការិយាល័យសារព័ត៌មានរបស់កងទ័ពអ៊ីស្រាអែល បានប្រកាសពីការវាយប្រហារថ្មីលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់។
នាថ្ងៃពុធ យោធាបានវាយប្រហារគោលដៅរបស់ក្រុមហេសបូឡាចំនួន ១៥ កន្លែង នៅភាគខាងត្បូងប្រទេសលីបង់ ក្នុងនោះមានឃ្លាំងអាវុធ ទីតាំងផលិត ទីតាំងបាញ់រ៉ូកែត និងមជ្ឈមណ្ឌលបញ្ជាការដែលប្រើប្រាស់សម្រាប់គោលបំណងយោធា។ នេះបើយោងតាមការិយាល័យសារព័ត៌មានរបស់កងទ័ពអ៊ីស្រាអែល។

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមហេសបូឡាបានបាញ់រ៉ូកែតជាច្រើនគ្រាប់ទៅលើកងទ័ពអ៊ីស្រាអែលដែលកំពុងប្រតិបត្តិការនៅភាគខាងត្បូងប្រទេសលីបង់ ដោយពុំមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសនៅខាងអ៊ីស្រាអែលទេ។ នេះបើយោងតាមការិយាល័យសារព័ត៌មានកងទ័ពអ៊ីស្រាអែល៕
