កម្ពុជា ចង់ឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌា ខណៈចំណងការទូតឈានដល់៧០ឆ្នាំ

2022/04/12 12:28:27 pm        574

ភ្នំពេញ៖ គណៈប្រតិភូរដ្ឋសភាជាន់ទាបឥណ្ឌា នឹងធ្វើទន្សនកិច្ចរយៈពេល៤ថ្ងៃនៅកម្ពុជា ដោយទស្សនកិច្ចនេះ បានបង្ហាញនូវផលវិជ្ជមានជាច្រើន រួមទាំងភាគីកម្ពុជា ក៏ចង់ឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង ប្រទេសទាំងពីរ ខណៈចំណងការទូតកម្ពុជា-ឥណ្ឌា ឈានដល់៧០ឆ្នាំ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា មានប្រសាសន៍ថា ឯកឧត្តម អំ ប៊ឺឡា (Om Birla) ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌា (Lok Sabha) នឹងដឹកនាំ​គណៈប្រតិភូ មកធ្វើទស្សនកិច្ច ចាប់ពីថ្ងៃទី២១ ដល់ទី២៤ ខែមេសា នេះ ដែលទស្សនកិច្ចនេះ ដើម្បីពង្រឹងចំណងកិច្ច សហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា ឲ្យកាន់តែរីកចម្រើនឡើង ។

ឯកឧត្តម បានបន្តថា ការពង្រឹងកិច្ចសហប្រតិការនេះ គឺត្រូវធ្វើឡើងលើគ្រប់វិស័យ មានវិស័យ នីតិប្បញ្ញត្តិ ហើយប្រទេសឥណ្ឌា ​មានប្រជាជនច្រើនលំដាប់ទី២ បន្ទាប់ពីប្រទេសចិនផងនោះ បើកម្ពុជា បានធ្វើពាណិជ្ជកម្មសេរីជាឥណ្ឌានោះ កាន់តែល្អប្រសើរ ។

ឯកឧត្តម ឡេង ប៉េងឡុង បានបន្ថែមថា គិតត្រឹមឆ្នាំ២០២២នេះ ចំណងការទូតរវាងកម្ពុជា និង ឥណ្ឌា បានឈានដល់៧០ឆ្នាំហើយ គឺចាប់តាំងពីឆ្នាំ១៩៥២​ មុនកម្ពុជាទទួលបានឯករាជ្យពីបារាំង មួយ ឆ្នាំ ហើយដំណើរទស្សនកិច្ចរបស់សភាជាន់ទាបឥណ្ឌា​ គ្រោងយាងព្រះមហាក្សត្រខ្មែរ យាងធ្វើទស្សនកិច្ច នៅឥណ្ឌាផងដែរ ។

គួរបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដឹកនាំប្រជុំដោយសម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលយកសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ និងសេចក្តី សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ខណ្ឌ មកពិនិត្យ និងសិក្សា និងបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលជា​សំណើរបស់រាជរដ្ឋាភិបាល មក ​ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាដើម្បីពិនិត្យ និងសិក្សា ៕អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm