អតីតរដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe និងលោក Li Shangfu ត្រូវបានកាត់ទោសប្រហារជីវិតពីបទពុករលួយ

2026/05/08 05:05:22 pm        123

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ៧ ឧសភាសប្ដាហ៍នេះ ថាអតីតរដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe និងលោក Li Shangfu ត្រូវបានកាត់ទោសប្រហារជីវិត ដោយព្យួរទោសរយៈពេលពីរឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ ដោយបានបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃការបោសសម្អាតនៅក្នុងជួរយោធា។របាយការណ៍កាលពីកន្លងទៅរបស់ Xinhua និយាយថា លោកLi ត្រូវគេសង្ស័យថាបានទទួលប្រាក់យ៉ាងច្រើនជាសំណូកក៏ដូចជាសូកប៉ាន់អ្នកដទៃ ហើយការស៊ើបអង្កេតមួយបានរកឃើញថា លោកពុំបានបំពេញកាតព្វកិច្ចនយោបាយ និងស្វែងរកអត្ថប្រយោជន៍បុគ្គលិកសម្រាប់ខ្លួនលោក និងអ្នកដទៃ។

សារព័ត៌មាន Xinhua បានរាយការណ៍ក្នុងឆ្នាំ ២០២៤ថា ការស៊ើបអង្កេតមួយដែលបានចាប់ផ្តើមលើលោក Wei ក្នុងឆ្នាំ ២០២៣ បានរកឃើញថា លោកបានទទួល «ប្រាក់ និងវត្ថុមានតម្លៃយ៉ាងច្រើន» ជាសំណូកនិង«បានជួយអ្នកដទៃទទួលបានអត្ថប្រយោជន៍មិនត្រឹមត្រូវក្នុងការរៀបចំបុគ្គលិក» ដោយបន្ថែមថាទង្វើរបស់លោកគឺ «មានលក្ខណៈធ្ងន់ធ្ងរខ្លាំង ដែលមានផលប៉ះពាល់យ៉ាងខ្លាំង និងគ្រោះថ្នាក់យ៉ាងខ្លាំង»។

នៅក្នុងប្រទេសចិន ការកាត់ទោសប្រហារជីវិតដោយមានការព្យួរទោស ដែលក៏ត្រូវបានគេស្គាល់ផងដែរថាជាការផ្អាកទោសប្រហារជីវិត ជាធម្មតាត្រូវបានប្តូរទៅជាការជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើជនល្មើសពុំបានប្រព្រឹត្តបទឧក្រិដ្ឋក្នុងអំឡុងពេលនៃការព្យួរទោស។

សារព័ត៌មានខាងលើបាននិយាយថា បន្ទាប់ពីការសម្រាលទោស លោកទាំងពីរនឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត ដោយទំនងជាមិនមានការលើកលែងទោសបន្ថែមទៀតឬការដាក់ឲ្យនៅក្រៅឃុំទេ ។ សារព័ត៌មានដដែលនេះបានបន្ថែមថា មន្ត្រីទាំងពីររូប នេះក៏ត្រូវបានដកហូតសិទ្ធិនយោបាយអស់មួយជីវិតផងដែរ ហើយទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់របស់ពួកគេនឹងត្រូវរឹបអូស។លោក Wei អតីតមេបញ្ជាការកងកម្លាំងរូកែតពីឆ្នាំ២០១៥ដល់២០១៧ ត្រូវបានជំនួសដោយលោក Li ជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងខែមីនាឆ្នាំ ២០២៣។លោក Liជាឧត្តមសេនីយ៍មួយរូបក្នុងចំណោមឧត្តមសេនីយ៍ដែលលោកXi ទុកចិត្តបំផុត បានត្រួតពិនិត្យការផលិត និងការផ្គត់ផ្គង់អាវុធ និងដឹកនាំចក្ខុវិស័យរបស់លោក Xi ស្តីពីការធ្វើទំនើបកម្មយោធា។ លោកគឺជាមេដឹកនាំចាស់វស្សានៃកម្មវិធីអវកាសដ៏មានមហិច្ឆតារបស់ចិន ដោយត្រួតពិនិត្យបេសកកម្មអវកាសជាច្រើន៕


អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm