អ្នកគាំទ្រជាច្រើននាក់ជូនដំណើរព្រះខ័នរាជស្វាយរៀង​ដល់អាកាសយានដ្ឋាន​មុនចាក​ចេញ​ទៅ​កូវ៉ែត

2026/05/08 05:40:39 pm        274

(ភ្នំពេញ)៖ បន្ទាប់ពីបានចូលរួមទស្សនាការប្រកួតលីគកំពូលសប្ដាហ៍ទី៣១ អ្នក​គាំទ្រ​ក្លឹប​បាល់​ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង មិនបានត្រឡប់ទៅកាន់ខេត្តរបស់ខ្លួនភ្លាមៗទេ ដោយ​ពួក​គាត់​បាន​ចំណាយ​ពេល​ទៅជូ​នដំ​ណើរគ្រូ​បង្វឹក កីឡាករ និងក្រុមការងារដល់​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​តេជោ ​រាត្រី​ថ្ងៃទី៧ ចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។

ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានចាកចេញពីព្រះរាជាណាចក្រកម្ពុជាទៅកាន់រដ្ឋកូវ៉ែត នៅ​ម៉ោង​០១​និង១៥នារីរំលងអធ្រាត្រចូលថ្ងៃទី៨ ខែឧសភានេះ ដើម្បីត្រៀមខ្លួនប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ទល់នឹងក្លឹប Al Kuwait SC។

អ្នកគាំទ្រ​មក​ពីខេត្តស្វាយរៀង លោក ហ៊ឹម សូរិយៈអង្គារ៍ បានប្រាប់ប៊ីធីវីឱ្យដឹង​ថា ​លោក​មក​ទី​នេះ​ដើម្បី​ជូន​ដំណើរ​ក្លឹប​ចេញទៅប្រកួតពានអន្តរជាតិ ហើយបង្ហាញជំនឿថាក្លឹបនឹង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការប្រកួតនេះ។

ចំណែកលោកស្រី សំ ស្រីនាង ដែលតែងតែបង្ហាញវត្តស្ទើរគ្រប់ការប្រកួតរបស់ព្រះខ័នរាជ ក៏​បាន​បង្ហាញ​ជំនឿ​ជាក់១០០%ថាក្លឹបនឹងដណ្ដើមបានជ័យជំនះជូនអ្នកគាំទ្រ។ ដោយមិន​បាន​ទៅ​ទស្សនា​ផ្ទាល់ លោកស្រី​ក៏​បាន​ផ្ដាំ​ផ្ញើ​ដល់​បង​ប្អូន​សិស្ស​និស្សិត​នៅ​កូវ៉ែត​ឱ្យ​ចូល​រួម​ទស្សនា ដើម្បី​លើក​ទឹក​ចិត្ត​ក្លឹបនៅទីនោះ។

គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង Matthew McConkey បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា​ លោក​ក៏​ដូច​ជា​កីឡាករ​ពិត​ជាសប្បាយចិត្តដែលឃើញវត្តមានអ្នកគាំទ្រមកដល់ជូនដំណើរនាពេលនេះ ហើយ​ក្លឹប​ពិត​ជា​មានសំណាងដែលមានអ្នកគាំទ្រដ៏ស្មោះស្ម័គ្របែបនេះ។ លោក​ក៏​បាន​សន្យា​ថា​នឹង​ផ្ដល់​ការ​ប្រកួត​មួយ​ដ៏​ល្អសម្រាប់ក្រុម។

តាមការគ្រោងទុកក្លឹបព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរដល់រដ្ឋកូវ៉ែត នៅម៉ោង ៨​និង​៣០​នាទី​ព្រឹក ​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។ ព្រះខ័នរាជស្វាយរៀង ជើងឯកកម្ពុជា នឹងត្រូវ​ប្រកួត​ជាមួយ​ម្ចាស់​ផ្ទះ Al Kuwait SC ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១១និង១៥នាទីយប់ (ម៉ោង​នៅ​កម្ពុជា)។ នេះជាលើក​ទី២​ដែ​ល​ក្លឹប​បាល់​ទាត់​ព្រះខ័ន​រាជ​ស្វាយ​រៀង​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ក្លឹប​កម្រិត​ទី៣ទ្វីបអាស៊ី (AFC Challenge League)នេះ៕ អត្ថបទ៖គង់ ហួន



 

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm