ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែតថា វត្តមានក្លិបព្រះខ័នរាជ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ ​ACGL​ មាន​អត្ថន័យ​លើស​ពី​ការប្រកួត

2026/05/08 06:38:05 pm        615

ឯកឧត្តម ឆាយ មករា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំរដ្ឋកូវ៉ែត បាន​ចាត់​ទុក​វត្ត​មាន​ក្លិប​ព្រះខ័​នរាជស្វាយរៀង របស់កម្ពុជា នៅក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣ ទ្វីប​អាស៊ី ​AFC ​Challenge League(ACGL) 2025/26 ដែលត្រៀមប្រកួតទល់ក្រុមខ្លាំង Al Kuwait SC ​នា​សប្ដាហ៍ក្រោយ គឺមានអត្ថន័យជ្រាលជ្រៅ និងលើសពីការប្រកួតប្រជែងកីឡាធម្មតា ប៉ុន្ដែវា​នឹង​បង្ហា​ញ​ពី​សមត្ថភាព និងមុខមាត់ប្រទេសកម្ពុជាលើឆាកអន្ដរជាតិ។

ថ្លែងប្រាប់ក្រុមការងារ BTV-News តាមរយៈ Video Call ពីរដ្ឋកូវ៉ែត ឯកឧត្តមឯកអគ្គរាជទូត បាន​បង្ហាញសេចក្ដីសោមនស្សរីករាយ និងមោទនភាព ដែលរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ វិស័យ​កីឡា​បាល់​ទាត់កម្ពុជា បានលេចត្រដែតលើឆាកអន្ដរជាតិ ពិសេសការប្រកួតក្របខណ្ឌក្លិប ។ ជាក់​ស្ដែងការឡើងវគ្គផ្ដាច់ព្រ័ត្ររបស់ក្លិបព្រះខ័នរាជស្វាយរៀង និងត្រូវប្រកួតទល់ក្រុមខ្លាំងកូវ៉ែត នា​សប្ដាហ៍ក្រោយ ពិតជាមានអត្ថន័យលើសពីការប្រកួត តែនឹង​ក្លាយជា​ព្រឹត្តិការណ៍​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ក្រុម​កីឡាករកម្ពុជា ពិសេសការលើកស្ទួយកេរ្ដិ៍ឈ្មោះ និងទាក់ទាញចំណាប់​អារម្មណ៍​បណ្ដា​ប្រទេស​អារ៉ាប់ឲ្យស្គាល់កម្ពុជាកាន់តែច្រើនបន្ថែមទៀត។

ទន្ទឹមជាមួយគ្នា ក្នុងនាមស្ថានទូតកម្ពុជា និងជាប្រជាពលរដ្ឋខ្មែរមួយរូប ឯកឧត្តម ឆាយ មករា បាន​ត្រៀម​ខ្លួនរួចរាល់ ក្នុងការទទួលស្វាគមន៍ដំណើរដល់អាកាសយានដ្ឋានរដ្ឋកូវ៉ែត ដើម្បី​ដំណើរ​ដល់​រប​ស់ក្លិបព្រះខ័នរាជស្វាយរៀង ក៏ដូចជាការត្រៀមរួចរាល់ ក្នុងការកៀរគរមន្ដ្រី និង​បុគ្គលិក​ស្ថាន​ទូត​កម្ពុជាប្រចាំរដ្ឋកូវ៉ែត និងសិស្ស-និស្សិតកម្ពុជាទាំងអស់ ត្រៀមចូលរួមទស្សនា និង​លើក​ទឹក​ចិត្ត​ ដោយភ្ជាប់ជាមួយទង់ជាតិកម្ពុជា ដើម្បីលើកទឹកចិត្តដល់ក្រុមតំណាងប្រទេសកម្ពុជា ក្នុង​ការ​ប្រកួត​ប្រជែង ឆ្ពោះទៅរកជ័យជម្នះ និងការដណ្ដើមពានជូនជាតិមាតុភូមិផងដែរ។

គួរដឹងថា​ ក្លិបព្រះខ័នរាជស្វាយរៀង បានចាកចេញពីមាតុភូមិ កាលយប់មិញ ក្រោយចប់​ការ​ប្រកួត​លីគ​កំពូលកម្ពុជា ទល់ក្រុមបឹងកេត ហើយគ្រោងធ្វើដំណើរដល់រដ្ឋកូវ៉ែត នៅព្រឹកថ្ងៃទី៨ ខែ​ឧសភានេះ ដើម្បីត្រៀមការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់  AFC Challenge League​ ទល់​នឹង​ក្រុម ​Al Kuwait SC របស់ម្ចាស់ផ្ទះកូវ៉ែត នាវេលាម៉ោង ១១ និង ១៥នាទីយប់ ម៉ោងនៅកម្ពុជា នា​ថ្ងៃ​ទី១៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិកូវ៉ែត Jaber Al Ahmad International ដែលនឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm