សម្ដេច​ធិបតី អំពាវនាវឱ្យអនុវត្ដដោយពេញលេញ ភ្លាមៗ និងទាំងស្រុង​នូវ​សេចក្ដី​ប្រកាស​រួម​ថ្ងៃទី​២៧​ ខែធ្នូ ​២០២៥ ដើម្បីវាស់វែង និងខណ្ឌសីមា​ព្រំដែនគោកកម្ពុជា និងថៃ

2026/05/08 06:51:48 pm        386

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា​ ​អំពាវ​នាវ​ឱ្យ​មាន​ការអនុវត្ដដោយពេញលេញ ភ្លាមៗ និងទាំងស្រុង​នូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៥ ជាពិសេសចំណុចទី៣ ដោយត្រូវចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការវាស់វែង និង​ខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌ​សីមា​ព្រំដែនគោក(JBC) ស្របតាម​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ស្រាប់​ដោយគ្មានការពន្យារពេលបន្តទៀត​​។

ការអំពាវនាវរបស់សម្តេចធិបតី​បានធ្វើឡើងក្នុងឱកាសសន្និសីទសារព័ត៌មានរួមគ្នាកាលពីថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០២៦ ក្រោយពីបញ្ចប់កិច្ចប្រជុំត្រីភាគី​កម្ពុជា ហ្វីលីពីន និងថៃ នៅឯកោះសេប៊ូ ប្រទេសហ្វីលីពីន ទីដែលកិច្ចប្រជុំកំពូលអាស៊ានកំពុងបើកធ្វើ។

សម្តេច​បវរ​ធិបតី​បានឱ្យដឹងទៀតថា កិច្ចប្រជុំត្រីភាគី​នេះ​បាន​ពិភាក្សា​អំពី​ការ​ចាប់​ផ្ដើម​ឡើង​វិញ​នូវ​រាល់​យន្ដ​ការ​ដែលមានស្រាប់ ជាពិសេស គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC), គណៈ​កម្មាធិការ​ព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) បន្ទាប់​ពីរដ្ឋាភិបាលថ្មីរបស់ប្រទសថៃ បានចាប់​ផ្ដើម​អនុវត្ដ​ការងារ​របស់​ខ្លួន​បាន​យ៉ាង​ពេញ​លេញ​រួច​មក​។

សម្តេចធិបតីនាយករដ្ឋមន្ត្រីសង្ឃឹមជឿជាក់ថា យន្តការនេះ គឺពិតជាចាំ​បាច់​ក្នុង​ការ​ធានា​បញ្ចប់​ការ​បង្កើត​អង្គ​ហេតុសម្រេច​លើទីតាំងជាក់ស្តែង(faits accomplis)និងដើម្បីធានាថា អធិបតេយ្យ​ភាព​ បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរព ស្របតាមច្បាប់អន្តរជាតិ និង​សន្ធិ​សញ្ញា ​ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់។ ការណ៍នេះក៏នឹងជួយលើកកម្ពស់ទំនុកចិត្ត និង​នាំ​មក​នូវសន្តិភាពយូអង្វែងរវាងប្រទេសយើងទាំងពីរ។ សម្តេចមហាបវរធិបតី បានគូស​បញ្ជាក់​ច្បាស់​ៗ​ថា កម្ពុជាសូមរម្លឹកឡើងវិញថា ខ្សែព្រំដែនមិន​អាច​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ឬ​កំណត់​ដោយ​ការ​ប្រើ​ប្រាស់​កម្លាំង ​ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (faits accomplis) នោះ​ទេ​។

សម្ដេច​ធិបតីបានថ្លែងថា កម្ពុជាក៏បានវា​យ​តម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន​(AOT) និងសូមថ្លែងអំណរគុណដល់ប្រទេសសមាជិកអាស៊ានចំពោះការគាំទ្រ និង​ការ​ចូលរួមចំណែកជាបន្ដបន្ទាប់ ហើយកម្ពុជាបានផ្តល់កិច្ចសហប្រតិបត្ដិការពេញទំហឹង និង​អំពា​វ​នាវឱ្យពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ដើម្បីផ្ទៀងផ្ទាត់ និងធានា​ដល់​ការ​អនុវត្ដបទឈប់បាញ់ និងរាល់វិធានការដែលបានព្រមព្រៀង។ 

សម្ដេច​ធិបតីបានថ្លែងថា ក្នុងកិច្ចប្រជុំត្រីភាគនេះ ក៏បានពិភាក្សាផងដែរ អំពីទិសដៅទៅអនាគត សម្រា​ប់​ការ​ដោះ​ស្រាយ​ការ​ទាម​ទារ​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជា​មួយ​នឹង​ការ​សម្រេចចិ​ត្ត​របស់​កម្ពុជា​ក្នុង​ការ​ប្រើប្រាស់“យន្តការផ្សះ​​​ផ្សារដោយចាប់បង្ខំ”ក្រោមអនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​នីតិ​សមុទ្រ​ (UNCLOS) បន្ទាប់ពីការដកខ្លួនរបស់ប្រទេសថៃ ចេញពីអនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ២០០១។ កម្ពុជាជឿជាក់ថា នេះគឺជាមាគ៌ាសន្តិវិធី ដែលនឹងនាំ​ទៅ​រក​ដំណោះ​ស្រាយ​ប្រកប​ដោយ​យុត្តិធម៌សម្រាប់ភាគីទាំងពីរ។

ជាចុងក្រោយ សម្តេចធិបតីគូសបញ្ជាក់ថា ​កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ ចំពោះការដោះ​ស្រាយ​ជម្លោះ​ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំ​ង​ការ​ប្តេជ្ញា​ចិត្ត​ដែលបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​បោះជំហានទៅមុខប្រកបដោយស្មារតីស្ថាបនាឆាប់រហ័ស និងដោយសុឆន្ទៈ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm