សម្ដេចធិបតីមានជំនួបជាមួយមេដឹកនាំសមាជិកអាស៊ានជាច្រើន ក្នុងឱកាសចូលរួម​កិច្ចប្រជុំកំពូលអាស៊ាន

2026/05/08 12:05:22 pm        127

មកទល់ព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា រួមដំណើរដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត កំពុង​បន្តដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធ ហ្វីលីពីន ក្នុងឱកាស​ចូល​រួម​កិច្ច​នេះ​សម្ដេចធិបតី​ក៏​មាន​ជំនួប​ជាមួយ​មេ​ដឹក​នាំ​ប្រទេស​សមាជិក​អាស៊ាន​ជាច្រើន ដើម្បីពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា។

ក្នុងនោះនៅព្រឹកនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បាន​អញ្ជើញ​ចូល​រួម​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បន្ទាប់មកសម្ដេចធិបតី បានបន្តចូលរួម​កិច្ចប្រ​ជុំ​កំពូល​អាស៊ាន​លើកទី៤៨ ដែលជាកិច្ចប្រជុំពេញអង្គ។

នៅព្រឹកនេះដែរ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏មានជំនួបជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តី​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម ​ក្នុងជំនួបអាហារពេលព្រឹកការងារត្រីភាគីរវាង កម្ពុជា ឡាវ និងវៀតណាម ដែលជា​ប្រពៃណី ​ក្នុងការពង្រឹងទំនាក់ទំនង និងសាមគ្គីភាពរវាងប្រទេសទាំងបីបន្ថែមទៀតផងដែរ។

សូមជម្រាបថា ក្នុងបេសកកម្មថ្ងៃដំបូង ដឹកនាំគណៈប្រតិភូកម្ពុជា​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ហ្វីលីពីនកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដចធិបតី ក៏មានជំនួប​ពិភាក្សា​ការងារ​ជាមួ​យ​មេដឹកនាំប្រទេសសមាជិកអាស៊ានជាច្រើនរូបទៀត ដូចជាជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Le Minh Hung នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុង​ជំនួប​នេះ​ភាគីទាំងពីរបានប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ​ការ​ទ្វេភាគី​ជា​មួយ​គ្នា​បន្ថែម​ទៀត​។

ចំណែកជួបទ្វេភាគីជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ប្រមុខដឹកនាំ កម្ពុជា និងសិង្ហបុរី ក៏បានប្ដេជ្ញាបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​នេះ​ឱ្យកា​ន់តែ​រឹងមាំបន្ថែមទៀតជាមួយគ្នាផងដែរ។

ក្នុងឱកាសបេសក​កម្មចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏​មាន​ជំនួប​ត្រី​ភាគី​រវាង កម្ពុជា ហ្វីលីពីន និងថៃ ដែលដឹកនាំសម្របសម្រួលដោយ ឯកឧត្តម Ferdinand R. Marcos Jr ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងមានការចូលរួមពី ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃផងដែរ។ ក្រោយជំនួប​នេះ​ភាគី​ទាំង​បី​បាន​ធ្វើស​ន្និសីទសារព័ត៌មានរួមគ្នាក្នុងនោះ សម្ដេចធិបតីបាន​បញ្ជាក់​ច្បាស់ៗ​ចំពោះ​មុខ​ប្រធាន​អាស៊ាន ​និងនាយករដ្ឋមន្រ្ដីថៃ រួមនឹងបណ្ដាសារព័ត៌មានអន្តរជាតិនានាថា កម្ពុជាមិនទទួល​ស្គាល់​ជា​ដាច់​ខាតនូវ «ខ្សែបន្ទាត់ព្រំដែន» ដែលបង្កើតឡើង​ដោយ​ការ​ប្រើ​ប្រាស់​កម្លាំង​របស់​ភាគី​ថៃ​មក​លើ​កម្ពុជា​។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រីក​កិច្ចសហប្រតិបត្តិការពេញលេញ និងបានអំពាវនាវឱ្យមានការពង្រឹងតួនាទីរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានានូវការអនុវត្តបទឈប់បាញ់ និងវិធានការដែលបាន​ព្រម​ព្រៀង​ទាំង​អស់​រវាង​កម្ពុជា និងថៃ។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand R. Marcos Jr) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ាន ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមដំណើរដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦៕

 

អត្ថបទដែលទាក់ទង

អបអរសាទរ ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោយមូលបទ៖ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»
2026/05/08 01:08:25 pm        1
មន្រ្តីឃុំ/សង្កាត់ ប្ដេជ្ញាខិតខំយកចិត្តទុកដាក់ផ្តល់សេវាជូនពលរដ្ឋឱ្យកាន់តែលឿនរហ័ស និងមិនស្មុគស្មាញ
2026/05/08 01:00:22 pm        1
រដ្ឋសភាកំណត់យកថ្ងៃទី១២ ឧសភាខាងមុខ បើកសម័យប្រជុំវិសាមញ្ញ ដើម្បីអនុម័តច្បាប់ "កាតព្វកិច្ចយោធា" និងការធានាទូទាត់ថាមពលអគ្គិសនី
2026/05/08 12:54:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អបអរសាទរ ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោយមូលបទ៖ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»

2026/05/08 01:08:25 pm
​មន្រ្តីឃុំ/សង្កាត់ ប្ដេជ្ញាខិតខំយកចិត្តទុកដាក់ផ្តល់សេវាជូនពលរដ្ឋឱ្យកាន់តែលឿនរហ័ស និងមិនស្មុគស្មាញ
2026/05/08 01:00:22 pm
​រដ្ឋសភាកំណត់យកថ្ងៃទី១២ ឧសភាខាងមុខ បើកសម័យប្រជុំវិសាមញ្ញ ដើម្បីអនុម័តច្បាប់ "កាតព្វកិច្ចយោធា" និងការធានាទូទាត់ថាមពលអគ្គិសនី
2026/05/08 12:54:33 pm
​ក្រសួងការពារជាតិកម្ពុជាចូលរួមសម្របសម្រួលក្នុងពិធីផ្ទេរ-ប្រគល់ភារកិច្ចដឹកនាំរបស់ប្រធានបេសកកម្មប្តូរវេនៃក្រុម AOT HOM ហ្វីលីពីនថ្មី ប្រចាំកម្ពុជា នៅស្នាក់ការទី២ ក្រុងសិរីសោភ័ណ្ឌ
2026/05/08 12:48:05 pm
​ខណៈជំនួបកំពូលលោក Trump-Xi កាន់តែកៀក ភាពមិនច្បាស់លាស់ផ្នែកពាណិជ្ជកម្មនៅតែកើនឡើងខ្លាំង
2026/05/08 12:42:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/07 07:38:06 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/06 11:58:10 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/04 02:40:55 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/02 11:53:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am