ឯកឧត្តម វ៉ាត់ ចំរើន លើកពីផលវិជ្ជមាន នៃកំណើនអ្នករត់ម៉ារ៉ាតុងចក្រភពអង្គរ ស្រប​ពេល​ពិភព​លោក​កំពុង​មាន​វិបត្តិ

2026/05/08 07:24:22 pm        225

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំពិកកម្ពុជា(NOCC) បានលើកឡើងពីផលវិជ្ជមានសំខាន់ៗច្រើន ក្រោយ​កំណើន​អ្នក​ចុះឈ្មោះចូ​លរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើកទី១១ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ខាងមុខ មានសន្ទុះខ្លាំង ដូចកាលឆ្នាំ២០១៩ មុនផ្ទុះវិបត្តិកូវីដ-១៩។

ថ្លែង​ក្រោយសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៧ ខែឧសភាកន្លងទៅ ឯកឧត្តមបានគូសរំលេចថា ​ទោះ​បី​ពិភពលោកកំពុងជួបវិបត្តិសង្គ្រាម ពាណិជ្ជកម្ម និងបញ្ហាផ្សេងៗ ក៏ដូច​ជា​បញ្ហា​ព្រំដែន​កម្ពុជា​ ដែលសេសសល់ និងបញ្ហាផ្សេងទៀត តែក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជំរុញឲ្យមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយ នាំឲ្យគ្រប់​កម្ម​វិធី​រត់​ប្រណាំង ជាក់ស្ដែងទិវារ់តប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ទាក់ទាញការចូលរួម​កើន​ឡើង​គួ​រ​ឲ្យក​ត់សម្គាល់ ដែលជាផលវិជ្ជមាន ចំពោះសេដ្ឋកិច្ច និងសង្គមជាតិ ក៏ដូចជា​រួម​ចំណែក​លើក​កម្ពស់​ភ្ញៀវទេសចរ​ក្នុងរដូវកាលបៃតងផងដែរ។

ជាមួយគ្នា លោក សែម ផល្លា នាយកបច្ចេកទេសគណៈកម្មការម៉ារ៉ាតុងកម្ពុជា បានឲ្យដឹងថា មក​ទល់​ពេ​លនេះ មានអ្នកចុះឈ្មោះចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើក​ទី​១១ ​ជិត ៥ពាន់នាក់ហើយ ក្នុងនោះមានខ្មែរជាង ៤ពាន់នាក់ និងបរទេសជាង ៥០០នាក់ មកពី ៤៨​ប្រទេស។ តួរលេខនេះ មានសន្ទុះប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ មុនវិបត្តិកូវីដ-១៩ ហើយ​នៅ​សល់​រយៈពេលជិត ៣ខែទៀត លោកសង្ឃឹមថា នឹងមានកំណើនអ្នកចូលរួមពីជាង ៥ពាន់ ទៅ ៦ពាន់នាក់។

តាមរយៈកំណើនគួរឲ្យភ្ញាក់ផ្អើលនេះដែរ គណៈកម្មការរៀបចំ បានត្រៀមខ្លួនរួចរាល់ ក្នុងការ​តម្រាយ​ផ្លូវ សន្ដិសុខសណ្ដាប់ធ្នាប់ និងក្រុមគ្រូពេទ្យជាដើម ដើម្បីធានា​បាន​នូវ​សុខ​សុវត្ថិភាព​ជូន​អ្នក​រត់​ទាំង​អស់ ហើយលោកក៏អំពាវនាវដល់ប្រជាពលរដ្ឋ ទាំងជាតិ និងអន្ដរជាតិ រួសរាន់​ចុះ​ឈ្មោះ​ ដើម្បីងាយស្រួលដល់គណៈកម្មការរៀបចំផងដែរ។

គួរដឹងថា គោលបំណងសំខាន់ នៃការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ កំឡុង​ខែ​សីហា​រៀង​រាល់​ឆ្នាំ គឺដើម្បីចូលរួមផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ ក្នុងរដូវភ្លៀង ឬរដូវបៃតង ស្រប​តាម​គោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ ក្នុងការរៀប​ចំ​ព្រឹត្តិ​ការណ៍​ធំ​ៗ​ឲ្យ​បានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរផង និងជួយដល់ប្រតិបត្តិករ​ទេសចរណ៍​នៅ​ខេត្ត​សៀម​រាប​ផង។ មួយវិញទៀត ក៏ជាវេទិការផ្សារភ្ជាប់សកម្មភាពសប្បុរសធម៌ ជួយដល់មន្ទីរ​ពេទ្យ​កុមារ​ និងអង្គការផ្សេងៗទៀត។ សម្រាប់វិញ្ញាសារត់មានចំនួន ៤ រួមមានរត់ចម្ងាយ ៤២​គីឡូ​ម៉ែត្រ​, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm