តារាចម្រៀងប៉ុប Shakira បញ្ចេញបទចម្រៀងផ្លូវការសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក

2026/05/08 07:40:01 pm        223

តារាចម្រៀងប៉ុបល្បីរបស់កូឡុំប៊ី Shakira បានប្រកាសជាផ្លូវការអំពីបទចម្រៀងថ្មីសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ដែលនឹងធ្វើឡើងនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។

តារាវ័យ ៤៩ ឆ្នាំរូបនេះ ដែលធ្លាប់ល្បីជាមួយបទ “Whenever, Wherever” និង “Hips Don’t Lie” បានបង្ហាញឈុតខ្លីនៃបទថ្មីមានចំណងជើង “Dai Dai” កាលពីយប់ថ្ងៃព្រហស្បតិ៍។ បទនេះគ្រោងចេញផ្សាយនៅថ្ងៃទី ១៤ ខែឧសភា ហើយមានការចូលរួមច្រៀងពីតារាចម្រៀងនីហ្សេរីយ៉ា Burna Boy ផងដែរ។

Shakira បានបង្ហោះវីដេអូរយៈពេលមួយនាទីនៅលើ Instagram ពីកីឡដ្ឋាន Maracanã ដើម្បីផ្សព្វផ្សាយបទចម្រៀងថ្មីនេះ ដែលត្រូវបានគេចាត់ទុកថាជាបទផ្លូវការសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦។

នេះជាលើកទីពីរហើយដែល Shakira បានចូលរួមធ្វើបទចម្រៀងផ្លូវការសម្រាប់ World Cup បន្ទាប់ពីបទ “Waka Waka (This Time for Africa)” ក្នុងការប្រកួតឆ្នាំ ២០១០ នៅអាហ្វ្រិកខាងត្បូង។ ក្រៅពីនេះ នាងក៏ធ្លាប់ច្រៀងបទ “La La La (Brazil 2014)” សម្រាប់ World Cup ឆ្នាំ ២០១៤ នៅប្រេស៊ីល និងបានសម្តែងនៅពិធីបិទការប្រកួតនៅទីក្រុង Rio de Janeiro ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ Shakira ក៏ធ្លាប់សម្តែងបទ “Hips Don’t Lie” នៅពិធីបិទ World Cup ឆ្នាំ ២០០៦ នៅប្រទេសអាល្លឺម៉ង់។ នាងមានកូនប្រុសពីរនាក់ជាមួយអតីតខ្សែការពារ Gerard Piqué របស់ក្រុមជម្រើសជាតិអេស្ប៉ាញ និង FC Barcelona។

សម្រាប់ការប្រកួត World Cup ឆ្នាំ ២០១៦ នេះ ក្រុមជម្រើសជាតិកូឡុំប៊ីនឹងចូលរួមប្រកួតផងដែរ ក្នុងព្រឹត្តិការណ៍ដែលមាន ៤៨ ក្រុម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ខែមិថុនា ដល់ថ្ងៃទី ១៩ ខែកក្កដា៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm