ឧបនាយករដ្ឋមន្ត្រី នេត សាវឿន និងឯកអគ្គរដ្ឋទូតសិង្ហបុរី ឯកភាព​គ្នា​បន្ដ​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើសគ្រ​ប់ប្រភេទ

2026/05/08 03:49:28 pm        208

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០២៦​នេះ ​បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយ​នៅ​ក្នុង​កិច្ច​ជំនួប​នោះ​ភាគីទាំងពីរបាន ឯកភាពគ្នាបន្ដកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេស​ការ​ពង្រឹង​សមត្ថភាពមន្ដ្រីអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទជាដើម។

ថ្លែង​ក្នុងឱកាសនោះឯកឧត្តម នេត សាវឿន បានបង្ហាញអំពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែងលើការជំរុញការអភិវឌ្ឍ និងការធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និង​ស្ថេរិភាព ក្នុង​នោះ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​(​Online Scams) ដោយបានសហការផ្ទាល់ជាមួយប្រទេសសិង្ហបុរី និងបណ្ដាប្រទេសក្នុងតំបន់។ ឯកឧត្តមបន្ដថា បញ្ហា Online Scams នាពេលនេះ កម្ពុជាបានដោះស្រាយបញ្ហាធំៗ ហើយ​ក្រុម​ឧក្រិដ្ឋ​ជន​ភាគច្រើនជាជនបរទេស។

ឯកឧត្តមសន្ដិ​បណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ទៀតថា បទល្មើស Online Scams ក៏​ជា​បញ្ហា​ស​កល និងជាបទល្មើសឆ្លងដែនមួយ ដែលទាមទារ​ឲ្យ​មាន​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​បន្ថែម​ទៀត​ជា​មួយគ្នា។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោកឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានលើកឡើងថា នា​ពេល​បច្ចុប្បន្ន​នេះ ប្រទេសសិង្ហបុរី យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើកិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយ​ផ្តោតសំខាន់លើការលុបបំបាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ និងយក​ចិត្ត​ទុកដា​ក់​លើ​ជន​រង​គ្រោះ​ដោយ​សារ​គ្រឿងញៀន។ បញ្ហាចម្បងមួយទៀត គឺការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលជា​បញ្ហា​សកល​ទាមទារ​ឲ្យ​មានការឆ្លើយតបជាសកល ដោយមិនមែន​សម្រាប់​តែ​ប្រទេស​ណាមួយ​ដែល​អាច​ដោះ​ស្រាយ​បាន​តែឯ​ងទេ។

លោកទូតបានបន្ដថាសិង្ហបុរីតែងតែធ្វើការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធដូចជាជាមួយ ការិយាល័យ​អង្គការ​សហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ឋ UNODC, Interpol ក៏ដូចជា ជាមួយ​សម្ព័ន្ធប្រឆាំងការឆបោកសកល ដែលបានពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រហូត​ដល់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ហើយក៏មានបំណង​ក្នុង​ការ​ពង្រីក​នូវ​សមាជិក​ភាព​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ​រួមទាំងកម្ពុជាផងដែរ។

បើតាមលោកឯកអគ្គរដ្ឋទូត, សិង្ហបុរីបានផ្តល់ការបណ្តុះបណ្តាលដល់នគរបាលកម្ពុជា និង​បាន​រៀប​ចំ​សិក្ខាសាលាពាក់ព័ន្ធការគ្រប់គ្រងកាស៊ីណូ និងវិធីសាស្ត្រក្នុងស៊ើបអង្កេតបទល្មើស។ សិង្ហបុរី​ត្រៀមខ្លួនជានិច្ចក្នុងការចែករំលែកព័ត៌មាន ការពង្រឹងសមត្ថភាពមន្ត្រី និងការ​តាម​ចាប់​ខ្លួន​ឧ​ក្រិដ្ឋជន ហើយសង្ឃឹមថា នឹងមាន​ការ​ផ្លាស់​ប្តូរ​ទំនាក់​ទំនង​គ្នាកា​ន់​តែ​ញឹក​ញាប់​ទាំង​រវាង​ថ្នាក់​ដឹក​នាំ ​ទាំងក្នុងក្របខ័ណ្ឌការងារអនុវត្តច្បាប់ និងការងារការទូតជាដើម៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
2026/05/10 03:24:35 pm        1
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
2026/05/10 03:02:22 pm        2
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
2026/05/10 02:49:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz

2026/05/10 03:41:13 pm
​មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
2026/05/10 03:27:01 pm
​អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
2026/05/10 03:24:35 pm
​ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
2026/05/10 03:15:16 pm
​ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
2026/05/10 03:02:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/09 03:01:37 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/06 11:58:10 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/09 12:23:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/09 03:52:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am