អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវកម្មករ ត្រូវរកមន្ត្រីជួយដោះស្រាយ ជៀសជាងបង្កើតបាតុភាពផ្សេងៗ បង្កភាពរាងស្ទះដល់ការងារ

2026/05/08 11:21:02 pm        97

កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវកម្មករនិយោជិតទាំងអស់ ចូលរួមជាមួយអាជ្ញាធរ និងក្រសួងស្ថាប័នពាក់ព័ន្ធ ជំរុញកំណើនការវិនិយោគ និងរួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ តាមរយៈពេលមានបញ្ហាអ្វីមួយ ត្រូវរកមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយដោះស្រាយ ជៀសជាងបង្កើតបាតុភាពផ្សេងៗ បង្កភាពរាងស្ទះដល់ការងារ ។

ក្នុងប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ និងសំណេះសំណាលជាមួយកម្មករនិយោជិត នៅទីតាំងរោងចក្រ សួស យ៉ាត អេ ស្ថិតក្នុងក្រុងច្បារមន នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ក្រោមយុទ្ធសាស្ត្រទាកម៉ូយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យខេត្តកំពង់ស្ពឺ មានការអភិវឌ្ឍន៍រីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេស គឺវិស័យឧស្សាហកម្មកាត់ដេរ ខណៈបច្ចុប្បន្នខេត្តនេះមានរោងចក្រ សហគ្រាសប្រមាណជាង ១ ៦០០កន្លែង និងមានកម្មករនិយោជិត កំពុងបម្រើការប្រមាណជិត ៣៣ម៉ឺននាក់ ។

ឯកឧត្តមបានបន្តថា ជាមួយនិងកំណើនឥតឈប់ឈរ នៃរោងចក្រ សហគ្រាសនេះ បានប្រែក្លាយជីវភាពរបស់ប្រជាពលរដ្ឋ ដែលកន្លងមកធ្លាប់តែគេមើលងាយមើលបែបកំប្លែង ហើយចំអកឡកលើយថាជាខេត្តប៊ុមប៊ឺ ឱ្យមានជីវភាពធូរធា រីកចម្រើន និងស៊ីវិល័យតាមរយៈការងារ និងតម្លៃអចលនទ្រព្យ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្ថែមថា ដើម្បីទទួលកំណើនការងារបន្ថែម សូមទឹកចិត្តទៅដល់ធុរជនទាំងអស់ ដែលបាននិងកំពុងរកស៊ីនៅក្នុងខេត្តកំពង់ស្ពឺ និងដាស់តឿនដល់កម្មករនិយោជិត ដែលមានការអាក់អន់ស្រពន់ចិត្តក្នុងរង្វង់ការងារ សូមរិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយ មិនត្រូវនាំគ្នាប្រមូលផ្តុំធ្វើបាតុកម្មឬកូដកម្មនោះឡើយ ការដែលជៀសវាងបាតុកម្ម ឬកូដកម្មបាន គឺជាការការពារឆ្នាំងបាយរបស់ខ្លួនឯង និងក្រុមគ្រួសារ ។

អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា សូមកុំជឿការញុះញង់ របស់ក្រុមណាមួយ ដែលចង់បំផ្លាញស្ថិរភាពរោងចក្រ និងសង្គម ហើយសូមប្រើប្រាស់យន្តការដោះស្រាយវិវាទការងារស្របច្បាប់ ដោយដាក់ញត្តិទៅកាន់ក្រសួងការងារ ឬមន្ទីរការងារជំនាញ ។ សូមរួមគ្នាផ្តោតលើការងារ និងការបង្កើនជំនាញ ដើម្បីទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍កាន់តែប្រសើរ សូមរក្សាសាមគ្គីភាព និងសន្តិភាពនៅក្នុងរោងចក្រ ដើម្បីធានាថា មានការងារធ្វើបានជាប់លាប់ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        68
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        117
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm