វាយកូនបាល់៖ ការប្រកួតវាយកូនបាល់កម្មវិធី ATP Monte Carlo Masters បានចាប់ផ្តើមហើយដែលជាការប្រកួតមួយត្រៀមលក្ខណៈសំរាប់ព្រឹត្តិការណ៍ Grand Slam, French Open។ កីឡាករក្រូអាត Marin Cilic បានបើកការប្រកួតជុំដំបូងរបស់ខ្លួនដោយជួបជាមួយជើងចាស់ដូចគ្នា Jo-Wilfried Tsonga។

កីឡាករវ័យ ៣៣ឆ្នាំ Marin Cilic ដែលក្មេងជាង Tsonga ៣ឆ្នាំនោះបានយកឈ្នះដោយលទ្ធផល ២សិតផ្ទួនៗ ៦-២ និង ៦-២។ អតីតជើងឯក US Open, Marin Cilic នឹងត្រូវបន្តដំណើរជួបជាមួយកីឡាករអាមេរិក Taylor Fritz រឺកីឡាករម្ចាស់ផ្ទះម៉ូណាកូ Lucas Catarina។ ងាកមកកីឡាករអ៊ីតាលី Jannik Sinner ក៏បានបន្តដំណើរទៅជុំទី២ ដែរក្រោយយកឈ្នះកីឡាករក្រូអាត Borna Coric ដោយលទ្ធផល ៦-២, ២-៦ និង ៦-៣។ កីឡាករអ៊ីតាលីរូបនេះនឹងបន្តជួបជាមួយ Emil Ruusuvuori រឺក៏ Cristian Garin ដើម្បីកៅអីនៅវគ្គ ១៦នាក់ចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ