ក្រុមការងារក្រសួងបរិស្ថានរកឃើញទីតាំងសិប្បកម្មផលិត «ជីសរីរាង្គ» ជុង ហេង បង្ហូរសំណល់រាវចូលប្រឡាយទឹកសាធារណៈ បង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងតម្រូវឱ្យផ្អាកអាជីវកម្មជាបណ្តោះអាសន្ន

2026/05/08 11:44:00 pm        140

ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន និងនាយកដ្ឋាន EIA នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានរកឃើញទីតាំង សិប្បកម្មផលិត "ជីសរីរាង្គ" ជុង ហេង បានបង្ហូរសំណល់រាវចូលប្រឡាយទឹកសាធារណៈ បង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន។ ក្រុមការងារបានពិនិត្យឃើញថា ទីតាំងគំនរស្តុកសំបកស្វាយ សម្រាប់ធ្វើជាជី មានបញ្ហាទឹកហៀរចេញ (ក្លិនស្អុយ) និងនៅទីតាំងហាលសម្ងួតសំណល់ស្វាយ ក៏មានបញ្ហាទឹកស្អុយហូរចេញផងដែរ នៅពេលមានភ្លៀងធ្លាក់។ ទឹកស្អុយ (ចេញពីតាំងស្តុក និងហាលសំបកស្វាយ) បានហូរចូលទៅក្នុងដីទំនាប ស្ថិតខាងក្រៅបរិវេណសិប្បកម្ម និងចុងក្រោយហូរបន្តចូលរណ្តៅដី និងប្រឡាយទឹកសាធារណៈ។ សិប្បកម្មពុំបានរៀបចំប្រព័ន្ធប្រមូលទឹកភ្លៀងហូរចេញពីទីតាំងស្តុក និងហាលសម្ងួតសំណល់ស្វាយ និងមានស្រះស្តុកត្រឹមត្រូវទេ។ បញ្ហានេះ អាបង្កឱ្យមានបញ្ហាប៉ះពាល់ដល់ប្រឡាយទឹកសាធារណៈ។

ឆ្លើយតប នឹងបញ្ហាខាងលើ ក្រុមការងារបានអនុវត្តវិធានការបន្ត ដោយតម្រូវឱ្យសិប្បកម្ម ៖

១-ផ្អាកសកម្មផលិតកម្ម ជាបណ្តោះអាសន្ន រហូតដល់សិប្បកម្មអនុវត្តវិធានការរបស់ក្រសួងបរិស្ថាន រួចរាល់។

២-ពិន័យអន្តរការណ៍ ចំពោះសិប្បកម្មខាងលើ ករណីបើកដំណើរការអាជីវកម្ម ពុំបានរៀបចំរបាយការណ៍EIA ឬកិច្ចសន្យាការពារបរិស្ថាន។

៣-តម្រូវឱ្យសិប្បកម្ម រៀបចំប្រព័ន្ធប្រមូលទឹកស្អុយ និងស្រះស្តុកទឹកស្អុយ ដែលហូរចេញពីទីតាំងស្តុក និងហាលសំណល់ស្វាយ ឱ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និងឱ្យបានរួចរាល់ក្នុងរយៈពេល ១ខែជាកំហិត ដើម្បីជៀសវាងទឹកស្អុយហូរចូលប្រឡាយទឹកសាធារណៈបន្តទៀត។

៤-តម្រូវឱ្យសិប្បកម្ម រៀបចំរបាយការណ៍EIA ឬកិច្ចសន្យាការពារបរិស្ថាន ឱ្យបានរួចរាល់ក្នុងរយៈពេល ៣ខែ ជាកំហិត។

សូមបញ្ជាក់ថា នៅក្នុងតំបន់នេះ ក្រុមការងារនឹងចុះធ្វើការត្រួតពិនិត្យ ទីតាំងរោងចក្រ សហគ្រាសមួយចំនួនទៀត ជាពិសេក្រុមហ៊ុនផលិតដំណាប់ស្វាយ ១កន្លែងនៅក្បែរនោះ បន្តបន្ទាប់ទៀត ដើម្បីធានាការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់មិនឱ្យសំនល់រាវ ហូរចូលទៅបពុលស្ទឹងព្រែកត្នោត។

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        100
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        205
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm