អង្គការជួយសង្គ្រោះ បាននិយាយនៅថ្ងៃសុក្រនេះថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ បានសម្លាប់សមាជិកម្នាក់នៃអគ្គនាយកដ្ឋានការការពារជនស៊ីវិលលីបង់ មួយថ្ងៃបន្ទាប់ពីការវាយប្រហារមួយផ្សេងទៀត បានសម្លាប់អ្នកជួយសង្គ្រោះម្នាក់មកពីគណៈកម្មាធិការសុខភាពឥស្លាមដែលមានទំនាក់ទំនងជាមួយក្រុមហេសបូឡា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គនាយកដ្ឋាននេះ បាននិយាយថា អ្នកជួយសង្គ្រោះរបស់ពួកគេ ត្រូវបានសម្លាប់ «ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលដែលបានកំណត់គោលដៅលើរូបគាត់» នៅលើផ្លូវនៅចន្លោះទីក្រុងភាគខាងត្បូងពីរ ទោះបីជាមានបទឈប់បាញ់ក៏ដោយ។
លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបាន «ផ្ទៀងផ្ទាត់ការវាយប្រហារចំនួន ១៥២លើក លើប្រព័ន្ធថែទាំសុខភាព ដែលបានបណ្តាលឲ្យមនុស្សចំនួន ១០៣នាក់ស្លាប់ និង ២៤១នាក់រងរបួស» នៅក្នុងប្រទេសលីបង់ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម នៅថ្ងៃទី ០២ ខែមីនា៕

