UN៖ នាយកប្រតិបត្តិនៃអង្គការស្ត្រីរបស់អង្គការសហប្រជាជាតិ បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា អង្គការកំពុងទទួលបានរបាយការណ៍អំពីការរំលោភ និងអំពើហិង្សាផ្លូវភេទលើស្ត្រីនៅក្នុងប្រទេសអ៊ុយក្រែន។
លោកស្រី Sima Bahous និយាយថា ការចោទប្រកាន់ត្រូវតែស៊ើបអង្កេតដោយឯករាជ្យ ដើម្បីធានាបាននូវយុត្តិធម៌ និងការទទួលខុសត្រូវ។ លោកស្រី Kateryna Cherepakha នាយកអង្គការ La Strada Ukraine ដែលជាអង្គការសិទ្ធិមនុស្សក្នុងប្រទេសអ៊ុយក្រែនបានធ្វើការអះអាងដោយនិយាយថា ការរំលោភត្រូវបានប្រព្រឹត្តដោយទាហានរុស្ស៊ី ខណៈប្រើជាអាវុធសង្គ្រាម។ ជាមួយគ្នានេះលោក Manuel Fontaine នាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការ UNICEF និយាយថា អង្គការសហប្រជាជាតិបានផ្ទៀងផ្ទាត់ថា កុមារចំនួន ១៤២នាក់ត្រូវបានសម្លាប់ និង ២២៩នាក់បានរងរបួសចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើម៕
អត្ថបទ៖ ប៊ុនថន