ប្រជាពលរដ្ឋដែលត្រូវបានគេមើលឃើញដើរឆ្លងកាត់កម្ទេចកម្ទីនៅទីក្រុង Bogue Chitto រដ្ឋ Mississippi សហរដ្ឋអាមេរិក កំពុងព្យាយាមសង្រ្គោះសម្ភារៈសេសសល់ក្នុងផ្ទះរបស់ពួកគេ ក្រោយព្យុះកួចដ៏ខ្លាំងក្លាមួយ បោកបក់ឆ្លងកាត់ទីនោះ ។
ព្យុះកួចបានធ្វើឲ្យសហគមន៍រស់នៅរបស់អ្នកស្រុកនៅក្នុងទីក្រុង Bogue Chitto រាបដល់ដី ប៉ុន្តែអ្នកស្រុករស់នៅក្នុងទីក្រុងមួយនេះ បានរស់រានពីព្យុះកួច ។
យោងតាមសេចក្តីរាយការណ៍ក្នុងស្រុក បានឲ្យដឹងថា មនុស្សយ៉ាងហោច ១៧នាក់ រងរបួស ហើយផ្ទះសម្បែងប្រជាពលរដ្ឋរាប់រយខ្នង រងការខូចខាតនៅទូទាំងតំបន់ ។
អ្នកស្រី Becky Currie គឺជាអ្នកស្រុកមួយរូបរស់នៅក្នុងទីក្រុង Bogue Chitto និយាយថា ព្យុះកួចបោកឆ្លងកាត់សហគមន៍រស់នៅរបស់លោក ប៉ុន្តែសំណាងណាស់ដែលគ្មាននរណាម្នាក់ បាត់បង់ជីវិត គ្រាន់តែមានការខូចខាតយ៉ាងដំណំប៉ុណ្ណោះ ។
អ្នកស្រីបន្តថា អ្វីដែលពួកយើងត្រូវការឥឡូវនេះ គឺការគាំទ្រពីអាជ្ញាធរ ដើម្បីស្រោចស្រង់ផ្ទះសម្បែងរបស់ពួកយើងឡើងវិញ ៕