កីឡាប្លែកៗ៖ ព្រឹត្តិការណ៍កីឡាបែបលក្ខណៈកម្សាន្តមួយ បានប្រព្រឹត្តទៅនៅទឹកដីចក្រភពអង់គ្លេសគឺការប្រកួតលីប្រពន្ធប្រចាំឆ្នាំ។ ជារៀងរាល់និទាឃៈរដូវក្នុងខែមេសានេះ គូស្វាមីភរិយាបានមកជួបជុំគ្នាដើម្បីការប្រកួតប្រជែងបែបកម្សាន្ត សើចសប្បាយដោយគូស្វាមី រឺដៃគូជីវិតត្រូវរត់ឆ្លងកាត់ផ្លូវដែលមានឧបសគ្គចម្ងាយ ៣៨០ម៉ែត្រ។

មិនស្រួលពេកទេ ជាការប្រកួតដែលតម្រូវឱ្យអ្នកចូលរួមមានជំនាញ និងភាពប៉ិនប្រសព្វផងដែរទៅតាមលក្ខណៈបច្ចេកទេសរៀងៗខ្លួន។ លក្ខន្តិកៈនៃការប្រកួតតម្រូវឱ្យអ្នកត្រូវបានលីមានទម្ងន់មិនលើស ៥០គីឡូក្រាម ខណៈដៃគូចូលរួមខ្លះជាដៃគូដែលស្រលាញ់ភេទដូចគ្នាផងដែរ។ ដៃគូលោក Alex Bone និង Millie Barnham ដែលត្រឹមជាមិត្តល្អនឹងគ្នានោះក៏ចូលរួមការប្រកួតនេះបានដែរ ហើយពួកគេក៏ជាអ្នកទទួលបានជ័យជំនះផងដែរដោយមកដល់ទីព្រ័ត្រមុនគេប្រើពេល ២នាទី ៤វិនាទី ពោលគឺមកដល់ទីព្រ័ត្រមុនអ្នកលេខពីរ ២០វិនាទី។ អ្នកឈ្នះការប្រកួតទទួលបានមេដាយម្នាក់ ១គ្រឿងរួមជាមួយនឹងរង្វាន់ស្រាបៀរផ្លែឈើមួយធុង និងមានឱកាសទៅចូលរួមការប្រកួតជើងឯកពិភពលោកនៅប្រទេសហ្វាំងឡង់ចុងខែនេះ៕
អត្ថបទ៖នាង សុភាវុធ