រដ្ឋមន្ត្រីការបរទេសអាមេរិក សួរអំពីការគាំទ្ររបស់សម្ព័ន្ធមិត្តលើអ៊ីរ៉ង់ បន្ទាប់ពីពិភាក្សាជាមួយមេដឹកនាំអ៊ីតាលី

2026/05/09 07:29:38 pm        140

លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្របានសួរថា ហេតុអ្វីបានជាសម្ព័ន្ធមិត្ត រួមទាំងប្រទេសអ៊ីតាលី មិនគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការប្រឈមមុខជាមួយអ៊ីរ៉ង់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ លោក RUBIO និយាយ «មនុស្សគ្រប់គ្នានិយាយថា អ៊ីរ៉ង់គឺជាការគំរាមកំហែង អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ។ Okay ប៉ុន្តែអ្នកត្រូវតែធ្វើអ្វីមួយចំពោះរឿងនេះ។ លោកប្រធានាធិបតី កំពុងព្យាយាមធ្វើរឿងជាច្រើនអំពីបញ្ហានេះ ហើយខ្ញុំមិនយល់ថាហេតុអ្វីបានជាសម្ព័ន្ធមិត្តជាច្រើនមិនគាំទ្រ»។

ការថ្លែងដូច្នេះរបស់លោក ធ្វើឡើងបន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni នៅទីក្រុងរ៉ូម។ លោក RUBIO និយាយថា «តើពិភពលោក នឹងទទួលយកដែរទេ ដែលបច្ចុប្បន្ន អ៊ីរ៉ង់ គ្រប់គ្រងផ្លូវទឹកអន្តរជាតិ? ប្រសិនបើចម្លើយគឺទេ នោះយើងមិនគិតថា អ៊ីរ៉ង់នឹងអាចគ្រប់គ្រងច្រកសមុទ្រ Hormuz បានទេ ។

ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកតាមរយៈបណ្តាញ X ចេញផ្សាយថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ក៏បានស្វែងរកការដោះស្រាយការខកចិត្តរបស់លោក Trump ចំពោះការច្រានចោលរបស់ប្រទេសអ៊ីតាលីក្នុងការគាំទ្រសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេអេរ៉ង់ បានបិទច្រកសមុទ្រ Hormuz យ៉ាងមានប្រសិទ្ធភាពបន្ទាប់ពីការវាយប្រហារនៅថ្ងៃទី២៨ ខែកុម្ភៈ។

ក្រោយមក លោកស្រី Meloni បានពិពណ៌នាអំពីជំនួបរយៈពេល១ម៉ោងកន្លះជាមួយ លោក Rubio ថាជាការពិភាក្សាដោយស្មោះត្រង់ រវាងប្រទេសដែលមានឆន្ទៈការពារផលប្រយោជន៍ជាតិរបស់ខ្លួន ខណៈ ឱ្យតម្លៃដល់ភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិក។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm