កងទ័ព​នៃ​យោធភូមិភាគ​ទី​៥​ ចាប់ផ្ដើម​ទទួល​វ៉ាក់សាំង​ដូ​ស​ទី​២

2021/04/27 09:59:58 am        139


បាត់ដំបង ៖ ខណៈ​ទទួល​បាន​ជោគជ័យ ក្នុង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ​លើក​ទី​១ ​ថ្នាក់ដឹកនាំ និង​កម្លាំង​កង ទ័ព នៃ​យោធភូមិភាគ​ទី​៥ បាន​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង ជា​លើក​ទី​២ (​ប្រភេទ ស៊ី​ណូ​ហ្វា​ម​) ​ទៅតាម​ពេល វេលា និង​គោលដៅ ​ដែល​បានកំណត់​។


ដំណើរ​ការចាក់​វ៉ាក់សាំង​ជូន​កងទ័ព យោធភូមិភាគ​ទី​៥ លើ​ទី​ពីរ បាន​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៧ ខែ​មី នា​នេះ ដែល​ឧ​ត្ត​ម​សេនីយ៍​ឯក ឯក សំ​អូន មេបញ្ជាការ​ភូមិភាគ​ទី​៥ បាន​បញ្ជាក់ថា​ បន្ទាប់ពី​ការ​ចាក់​លើក ទី​១ មិន​មាន​អាការៈ ​អ្វី​ធំដុំ ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព កម្លាំង​កងទ័ព ​នៃ​យោធភូមិភាគ​ទី​៥ នៅ​ក្នុង​ខេត្ត​បាត់ ដំបង ប៉ៃលិន ​និង​បន្ទាយមានជ័យ​ បាន​ផ្ដើម​ចាក់​វ៉ាក់សាំង​លើក​ទី​២ ​តាម​ការកំណត់​។


ឧ​ត្ត​ម​សេនីយ៍​ឯក ​បាន​បន្តថា ​ការចាក់​វ៉ាក់សាំង​នេះ គឺ​ត្រូវ​បាន​សួរនាំ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​គ្រូពេទ្យ​មុន​ចាក់ ​ដោយ​មិន​មាន​ការ​ធ្វេសប្រហែស​នោះទេ ​ខណៈ​ការ​ចាក់​នេះ​ទៀតសោត​ គឺ​ស្ថិត​លើ គោលការណ៍​ស្ម័គ្រចិត្ត ​មិន​មាន​ការបង្ខិតបង្ខំ​ទេ​។


ចំពោះ​កងទ័ព ដែល​ទទួល​បាន​វ៉ាក់សាំង​ទាំង​ពីរលើក ​បាន​ឲ្យ​ដឹងថា​ រាល់​ការ​ចាក់​វ៉ាក់សាំង​ទាំង អស់ តែង​មាន​អាការៈ​មិន​ស្រួលខ្លួន​តិចតួច ​យ៉ាងណាមិញ ​វ៉ាក់សាំង​កូ​វីដ​-១៩​ ប្រភេទ​ស៊ី​ណូ​ហ្វា​ម​នេះ ​ក៏ ដូចគ្នា​ដែរ ប៉ុន្តែ​វា​មិន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​នោះទេ​។ យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តបាត់ដំបង ​ការ​ចាក់​វ៉ា​ក់​បង្ការ​ជំងឺ​កូ​វីដ​-១៩​ លើក​ទី​១ ជូន​ថ្នាក់​ដឹកនាំ​ខេត្ត មន្ត្រីរាជការ ​កងកម្លាំង ​និង​អ្នកមាន​អាទិភាព​មួយ​ចំនួន ​បាន​ចំនួន​៥៨៥៨​នាក់​ និង លើក​ទី​២ បាន​១៤១៦​នាក់​៕

​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm