អាជ្ញាធរស្រុកសេសានរៀបចំសង្ក្រាន្តឆ្នាំថ្មី ដើម្បីផ្ដល់ការកម្សាន្តសប្បាយដល់ប្រជាពលរដ្ឋ

2022/04/12 10:35:07 pm        622

ស្ទឹងត្រែង៖ នៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង អាជ្ញាធរ បានរៀបចំសង្ក្រាន្តថ្នាំថ្មី ដើម្បីផ្ដល់ភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋ ក្រោយខកខានសប្បាយពីរឆ្នាំហើយ ដោយសារបញ្ហាកូវីដ-១៩។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានឱ្យដឹងថា អាជ្ញាធរស្រុក បានកៀរគសប្បុរស ជនក្នុងស្រុក រៀបចំពិធីសង្ក្រាន្ត នៅក្នុងបរិវេណវត្តកំភុន ក្នុងឃុំកំភន់ ដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវ ទេសចរ បានចូលមកលេងកម្សាន្ដអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្ត​ទៅ​នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសានេះ។

លោក បានបញ្ជាក់ថា ការរៀបចំសង្ក្រាន្តអបអរពីធីបុណ្យចូលឆ្នាំថ្មីនេះ ​ជាលើកទី២ហើយ ដែល លើកទី១ ​នៅក្នុងឆ្នាំ២០១៩ ​ព្រោះអាក់ខាន​មិនបានរៀបចំ​ ឆ្នាំ២០២០ ​និង២០២១​ កន្លងមកនេះ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។

តែនៅឆ្នាំនេះ ដោយសារយុទ្ធសាស្ត្រវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល ​ទើបធ្វើឱ្យប្រជាពលរដ្ឋ មាន​ឱកាស​បានជួបជុំសប្បាយរីករាយឡើងវិញ​ ខណៈខេត្តស្ទឹងត្រែង​ ក៏ត្រូវបាន លើកលែង​កាតព្វកិច្ចពាក់ម៉ាស់ផងដែរ។

បើទោះជាមិនទាន់ដល់ថ្ងៃចូលឆ្នាំ តែគេសង្កេតឃើញថា ស្រុកសេសាន​ ខេត្តស្ទឹងត្រែង​ បានទទួល ទេសចរបណ្ដើរៗហើយ ​ដោយសាររាជរដ្ឋាភិបាល ​បានបើកប្រទេស និងបើកដំណើរការតំបន់​ទេសចរណ៍ ​នានាឡើងវិញ៕អត្ថបទ៖ មាស ផល្លា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        8
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        110
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm