នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បាននិយាយកាលពីថ្ងៃសុក្រថា លីបង់កំពុងស្វែងរកការពង្រីងនូវការអនុវត្តបទឈប់បាញ់ជាមួយអ៊ីស្រាអែល មុនពេលការចរចាជុំបន្ទាប់។

លោក Salam បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Al Jazeera ថា៖«ប្រសិនបើការវាយប្រហាររបស់អ៊ីស្រាអែល នៅតែបន្ត អាទិភាពចម្បងនៅក្នុងការចរចា នឹងចាំបាច់ត្រូវពង្រឹងការអនុវត្តបទឈប់បាញ់»។

លោក Salam បានបញ្ជាក់ថា លីបង់ក៏នឹងលើកឡើងពីបញ្ហានៃការបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល ការធានាការដោះលែងអ្នកជាប់ឃុំ និងការកំណត់ពេលវេលាសម្រាប់ការដកទ័ពរបស់អ៊ីស្រាអែល ដើម្បីអនុញ្ញាតឲ្យអ្នកស្រុកដែលផ្លាស់ទីលំនៅត្រឡប់មកវិញ និងកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ ដើម្បីចាប់ផ្តើម។
លោកបានបន្ថែមថា ពីទស្សនៈរបស់លីបង់ ការចរចានេះនៅទីបំផុត អាចនាំទៅដល់ការបញ្ចប់ស្ថានភាពជម្លោះរវាងលីបង់និងអ៊ីស្រាអែល។
លោក Salam បាននិយាយថា លីបង់កំពុងស្វែងរកការធានារបស់សហរដ្ឋអាមេរិក ដែលនឹងជួយស្តារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនេះឡើងវិញ៕