មន្ត្រីសុខាភិបាល OD មេគង្គ អំពាវនាវអាណាព្យាបាលនាំកូនៗអាយុក្រោម៥ឆ្នាំ ទៅទទួលថ្នាំបន្តក់គ្រុនស្វិតដៃជើង

2026/05/09 09:07:38 pm        370

លោកវេជ្ជបណ្ឌិត ផាន ភារ័ត្ន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ (ហៅកាត់ OD Mekong) នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ តាមរយៈBTV ព័ត៌មាន នាព្រឹកនេះ បានអំពាវនាវដល់អាណាព្យាបាលនាំកូនៗអាយុក្រោម៥ឆ្នាំ ទៅទទួលថ្នាំបន្តក់គ្រុនស្វិតដៃជើង និងចាក់វ៉ាក់សាំងបង្ការជំងឺផ្សេងៗ ឲ្យបានគ្រប់គ្រាន់។

ជំងឺគ្រុនស្វិតដៃជើង គឺជាជំងឺកាចសាហាវ ដែល "គ្មានថ្នាំព្យាបាល" និងអាចបណ្តាលឱ្យកុមារពិការអស់មួយជីវិត ប៉ុន្តែអាចការពារបានយ៉ាងស័ក្តិសិទ្ធិដោយថ្នាំបន្តក់បង្ការនេះ។ ក្នុងយុទ្ធនាការផ្តល់ថ្នាំបង្ការគ្រុនស្វិតដៃជើង ជុំទី២ ជាដូសបន្ថែមឲ្យបានទាំង២ដង លោកវេជ្ជបណ្ឌិត ផាន ភារ័ត្ន បានលើកឡើងទៀតថា ក្នុងយុទ្ធនាការផ្តល់ថ្នាំបង្ការគ្រុនស្វិតដៃជើងជុំទី២ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានផ្តោតសំខាន់លើរាជធានី-ខេត្ត គោលដៅចំនួន៨ ដែលស្ថិតក្នុងតំបន់ដែលមានហានិភ័យ និងតាមបណ្តោយព្រំដែន រួមមាន៖ ១. ខេត្តស្ទឹងត្រែង ២. ខេត្តរតនគិរី ៣. ខេត្តមណ្ឌលគិរី ៤. ខេត្តក្រចេះ ៥. ខេត្តព្រះវិហារ ៦. ខេត្តត្បូងឃ្មុំ ៧. ខេត្តកំពង់ចាម និង៨. ខេត្តស្វាយរៀង។ ហើយការផ្តល់វ៉ាក់សាំងនេះ ដោយហេតុថា ប៉ុន្មានឆ្នាំចុងក្រោយមានការផ្ទុះឡើងវិញនៃជំងឺគ្រុនស្វិតដៃជើង នៅប្រទេសជិតខាងយើង ហើយបានហានមកប្រទេសយើង។ ដូច្នេះក្រសួងសុខាភិបាល បានបើកយុទ្ធនាការផ្តល់ថ្នាំបង្ការគ្រុនស្វិតដៃជើង ដើម្បីទប់ស្កាត់ជំងឺនេះ កុំឲ្យកើតលើកុមារតូចដែលមានអាយុក្រោម៥ឆ្នាំ។

ជាមួយគ្នានោះដែរអ្នកស្រី ជា ចាន់ពុំ មន្រី្តសង្កាត់ និងបងប្អូនអាណាព្យាបាលនាំកូនៗអាយុក្រោម៥ឆ្នាំ មកទទួលថ្នាំបង្ការ បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយដែលមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត នៃការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ អញ្ជើញចុះមកបន្តក់ថ្នាំការពារគ្រុនស្វិតដៃជើង ដល់កុមារតាមបណ្តាភូមិ និងសាលារៀន ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ០៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើង ឆ្នាំ២០២៦ ជុំទី២នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ មន្រី្តសុខាភិបាលយើងមានចំនួនជាង១៣០០នាក់ កំពុងបម្រើសេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងផ្តល់ជូនថ្នាំបន្តក់គ្រុនស្វិតដៃជើង និងវ៉ាក់សាំងបង្ការជំងឺផ្សេងៗ គ្រប់មណ្ឌលសុខភាពទាំង៤៦ និងក្រុមការងារសុខាភិបាល និងអ្នកស្ម័គ្រចិត្តភូមិ ចុះទៅតាមបណ្តាភូមិ ខ្នងផ្ទះ និងសាលារៀន ដើម្បីបន្តក់ថ្នាំបង្ការជូនកុមារ ធានាថាមិនមានកុមារណាម្នាក់ត្រូវបានរំលងឡើយ ហើយការផ្តល់ថ្នាំបង្កា​រគ្រុនស្វិតដៃជើងនេះ គឺឥតគិតថ្លៃនោះទេ៕អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm