ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងធនាគារ ព្រីនស៍ ម.ក បានចុះ MOU ជាមួយគ្នា ដើម្បីចូលរួមចំណែកសកម្មភាពមនុស្សធម៌បុព្វហេតុប្រជាពលរដ្ឋ តាមរយៈការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។
ពិធីចុះ MOU នេះបានធ្វើឡើងក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA និងលោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិ ធនាគារ ព្រីនស៍ មក.ក នៅព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២២នេះ៕


