ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ

2026/05/09 10:16:05 pm        190

ឧត្តរមានជ័យ៖ អ្នកក្រុងសំរោង ជាពិសេសអតីតពលករពីប្រទេសថៃនិងយុវជនទទួលបាន «ឱកាសពិសេស» មិនត្រឹមតែការងារក្នុងស្រុក ការបណ្តុះបណ្តាលនិងកន្លែងស្នាក់នៅដោយឥតគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាពនិងប្រាក់ខែខ្ពស់ជាងប្រទេសថៃ។ ការផ្តល់ជូននេះធ្វើឡើងតាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលបានប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅបរិវេណ សួនវេទិកាអុំទូក ស្ថិតក្នុងបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមប្រមាណជិត ៨០០នាក់។

វេទិកានេះបាននាំយកតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន និងតំបន់សេដ្ឋកិច្ចធំៗជាច្រើនទៅជួបផ្ទាល់ជាមួយអ្នកស្វែងរកការងារ ដើម្បីដាក់ពាក្យ សម្ភាសនិងទទួលបានការងារភ្លាមៗដល់មូលដ្ឋានជិត ៣ ០០០កន្លែង ជាពិសេសអតីតពលករមកពីថៃ។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា «ពីមុនបងប្អូនរត់រកការងារដែលចំណាយទាំងពេលវេលា និងថវិកា តែពេលច្ចុប្បន្ននេះគឺការងារ និងសាលារៀនរត់រកបងប្អូនកូនក្មួយដល់កន្លែង» ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់អាទិភាពដ៏ចម្បងលើការផ្ដល់ឱកាសការងារប្រកបដោយសុវត្ថិភាព លក្ខខណ្ឌការងារកាន់តែប្រសើរ និងប្រាក់ឈ្នួលសមរម្យដល់ប្រជាពលរដ្ឋដើម្បីធានាបាននូវជីវភាពសមរម្យ និងសន្តិសុខសង្គម ក៏ដូចជាការរួមចំណែកដោយផ្ទាល់ក្នុងការជួយកសាងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។ ជាក់ស្តែង នាពេលបច្ចុប្បន្ននៅមានឱកាសការងារចំនួនជាង​ ៩ម៉ឺនកន្លែងផ្សេងទៀតសម្រាប់ប្រជាពលរដ្ឋ។

នាឱកាសនោះ ឯកឧត្តម ហេង សួរ បានប្រៀបធៀបប្រាប់បងប្អូនយ៉ាងក្បោះក្បាយពីភាពខុសគ្នានៃការងារក្នុងស្រុកនិងការងារនៅថៃ។ ឯកឧត្តមបានពន្យល់ថា ការងារនៅថៃត្រូវប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរើសអើង ការប្រើប្រាស់អំពើហិង្សា រស់នៅឆ្ងាយពីក្រុមគ្រួសារ និងខ្វះការគាំពារសុខភាពទាំងពេលបច្ចុប្បន្ននិងអនាគត។ រីឯការងារក្នុងស្រុកវិញ ក្រៅពីជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសេដ្ឋកិច្ចគ្រួសារ និងអនាគតដ៏កក់ក្ដៅ ក៏ទទួលបានរបបសន្តិសុខសង្គម (ប.ស.ស.)ដែលផ្តល់អត្ថប្រយោជន៍ដ៏ច្រើននៅពេលចាប់ផ្តើមចូលធ្វើការ ជាពិសេសលើផ្នែកហានិភ័យការងារ ថែទាំសុខភាពដោយឥតគិតថ្លៃ និងប្រាក់សោធន ដូចមន្រ្តីរាជការដែរ ដែលជួយសម្រាលបន្ទុកឬអំរែកគ្រួសារ ក៏ដូចជាកូនចៅនៅពេលចូលវ័យចាស់ជរា។ ឯកឧត្តមបានរំលេចថា ពេលមានបណ្ណ ប.ស.ស. បងប្អូននឹងទៅពិនិត្យសុខភាពកាន់តែញឹកញាប់ដែលជួយធ្វើឱ្យសុខភាពកាន់តែប្រសើរ និងចៀសវាងជំងឺធ្ងន់ធ្ងរបាន។

បន្ថែមពីនេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យអតីតពលករមួយចំនួនដែលរង់ចាំត្រឡប់ទៅធ្វើការនៅថៃវិញនោះឱ្យសាកល្បងចូលធ្វើការដែលបានផ្តល់ជូននេះសិន ដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ឬដាក់ពាក្យចុះឈ្មោះទៅធ្វើការនៅប្រទេសផ្សេងៗ ដែលផ្តល់ប្រាក់ខែ និងមានសុវត្ថិភាពខ្ពស់ជាងប្រទេសថៃ ដូចជានៅប្រទេសជប៉ុន កូរ៉េ សិង្ហបុរី ឬអ៊ីស្រ្តាអែលជាដើម ជាពិសេសសម្រាប់បងប្អូនក្នុងខេត្តឧត្តមានជ័យដែលទទួលរងការបំផ្លិតបំផ្លាញយ៉ាងធ្ងន់ធ្ងរផងដែរពីសង្រ្គាមឈ្លានពានរបស់សៀម។

ទន្ទឹមនេះ ក្នុងករណីដែលមិនចង់ធ្វើការនៅតាមរោងចក្រ និងក្រៅប្រទេស, អតីតពលករនិងយុវជនដែលបោះបង់ការសិក្សាអាចបង្កើតមុខរបរដោយខ្លួនឯងបានតាមរយៈការចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសពីកម្មវិធី TVET ១,៥លាននាក់ដោយឥតគិតថ្ងៃ និងទទួលបានប្រាក់ឧបត្ថមបន្ថែមទៀត ដូចជាផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ និងឆុងកាហ្វេជាដើម។ ឯកឧត្តមបន្តថា បងប្អូនអាចចុះឈ្មោះចូលរៀននៅមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត នៅសាលា TVET ក្នុងខេត្តសៀមរាបដោយក្រសួងផ្តល់កន្លែងស្នាក់នៅ ជាពិសេសនៅភ្នំពេញ ដែលបងប្អូនអាចរៀនផង និងឆ្លៀតពេលធ្វើការក្រៅម៉ោងរកចំណូថែមទៀតផង។ នៅពេលរៀនចប់ ក្រសួងនឹងផ្តល់ជូនសម្ភារមួយឈុតសម្រាប់យកទៅប្រកបមុខរបរដោយខ្លួនឯង ឬជួយសម្របសម្រួលជាមួយធនាគារឱ្យផ្តល់អត្រាការប្រាក់ទាបក្នុងករណីមានតម្រូវការកម្ចីប្រាក់។ ឯកឧត្តមក៏បានបញ្រ្ជាបការយល់ដឹងនិងឱ្យចងចាំលេខទូរស័ព្ទ Hotline ១២៩៧ ដល់បងប្អូនសម្រាប់ចុះឈ្មោះរកការងារ មានចំងល់ និងសាកសួរព័ត៌មានបន្ថែម ហើយបន្តចែករំលែកដល់សមាជិកគ្រួសារ និងសាច់ញាតិផងដែរ។

ជាមួយនឹងការរំលឹកពីសង្រ្គាមឈ្លានពានទឹកដីនៅក្នុងខេត្តឧត្តរមានជ័យនេះ ក៏ដូចជាបណ្តាខេត្តជាប់ព្រំដែនមួយចំនួនទៀត ឯកឧត្តម ហេង សួរ បានអំពាវនាវឱ្យបងប្អូនប្រែក្លាយពីការឈឺចាប់ជាប្រវត្តិសាស្រ្តនេះទៅជាការតស៊ូខិតខំកសាងសមត្ថភាព ពង្រឹងផ្ទៃក្នុង សាមគ្គីគ្នាជាធ្លុងមួយ ព្រមទាំងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារ និងជាតិមាតុភូមិឱ្យកាន់ខ្លាំងក្លាឡើង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm