អភិបាលខេត្តបាត់ដំបង ដាស់តឿនយុវជនត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងគោរព​ច្បាប់​ចរាចរណ៍

2026/05/10 06:52:26 pm        144

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដាស់តឿនដល់យុវជន ត្រូវ​ចៀសឆ្ងា​​យ​ពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ រក្សាអនាម័យបរិស្ថាន និងចូលរួមប្រើ​ប្រាស់​កម្ម​វិធី​ទូរសព្ទ​​ដៃ «App NoDrug» ដែលជាមធ្យោបាយ លឿនឆាប់រហ័ស សុវត្ថិភាព និងរក្សា​ការ​សម្ងាត់ ១០០% ចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន។

ការដាស់តឿនរបស់ឯកឧត្តម សុខ លូ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី និង​ជា​វា​គ្មិន​កិត្តិយស​ក្នុង​កម្មវិធី មនសិការ ពលរដ្ឋល្អក្រោមប្រធានបទ តួនាទីរបស់យុវជន​ក្នុង​ការ​ចូល​រួម​ថែ​រក្សា ​ការពារសន្តិភាព និងការអភិវឌ្ឍសង្គម ដែលកម្មវិធីនេះ ធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមការសហការរៀបចំដោយក្រសួងអប់រំ យុវជន និង​កីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងគោលបំណងផ្តល់នូវចំណេះដឹងថ្មីៗ ដើម្បី​ពង្រឹង​សមត្ថភាពយុវជន។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានរំឭកពីគោលនយោបាយឈ្នះ-ឈ្នះ ដែលជាយុទ្ធសាស្ត្រនយោបាយ និង ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល យោធា​ដែល​ដាក់​ចេញ​ដោ​យ​ស​ម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៦-១៩៩៨ ជាស្ថាពរ និងស្វែង​រក​សន្តិភាព​ពេញ​លេញនៅ​កម្ពុជា។ គោល​ការណ៍​នេះ​ផ្តោត​លើ​ការ​ផ្សះផ្សារ​ជាតិ​ដោយ​មិន​ប្រើ​អាវុធ​កម្ទេច​គ្នា ធានាអាយុជីវិត មុខរបរ និងទ្រព្យសម្បត្តិ​ជូន​កម្លាំង​ខ្មែរ​ក្រហម​ដែល​ស្ម័គ្រ​ចិត្ត​ចូល​រួម​ជា​មួយ​រដ្ឋាភិបាល។

ឯកឧត្តម គូសបញ្ជាក់ថា តាមរយៈនយោបាយឈ្នះ ឈ្នះ បានធ្វើឱ្យប្រទេស​កម្ពុជា​បិទ​បញ្ចប់​ភ្លើង​សង្រ្គាម​ទាំង​ស្រុង រក ឃើញសុខសន្តិភាពពេញ​លេញ​នាំ​មក​នូវ​ការ​ឯក​ភាព​ជាតិ​និង​ឯកភាព​ទឹក​ដី​មិន​ធ្លាប់​មានក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងរយៈពេល៥០០ចុងក្រោយ ហើយរាជរដ្ឋាភិបាល​ក៏​បាន​កំណត់​យកថ្ងៃទី២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជាដើម្បីរំលឹកដល់ ការបញ្ចប់សង្រ្គាម​ស៊ីវិល​ទាំងស្រុ​ង និងការបង្រួបបង្រួមជាតិនៅឆ្នាំ១៩៩៨ តាមរយៈនយោបាយ «ឈ្នះ-ឈ្នះ» របស់​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន។

ឯកឧត្តម សង្កត់ធ្ងន់ថា ការស្វែងរកសន្តិភាព គឺពិតជាពិបាកខ្លាំងណាស់ ហើយការ​ការពារ​សន្តិភាព​រឹត​តែពិបាកទៅ ទៀតដូច្នេះត្រូវចូលរួមទាំងអស់គ្នាថែរក្សាការពារសុខសន្តិភាព និង​ការអភិវឌ្ឍ។

ឯកឧត្តមអភិបាលខេត្ត លើកទឹកចិត្ត​ដល់​យុវជន​គ្រប់​រូប​ត្រូវ​ខិតខំ​សិក្សា​រៀន​សូត្រ​ឱ្យ​ក្លាយ​ទៅ​ជាធ​ន​ធាន​មនុស្សជួយ អភិវឌ្ឍន៍ប្រទេសជាតិ និងធ្វើខ្លួនឱ្យក្លាយទៅជាពលរដ្ឋល្អក្នុងសង្គម ជាពិសេស​ត្រូវ​រៀន​ឱ្យ​ចេះ​បច្ចេកវិទ្យា និងភាសាបរទេស។

ឯកឧត្តម ក្រើនរំឭកដល់មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ស្មារតី​ជាតិ​និយម រួមគ្នា គាំទ្រផលិតផលខ្មែរឱ្យបានផុសផុល៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        80
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        168
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm