កងកម្លាំង​ឆ្មាំ​បដិវត្តន៍​​​អ៊ីរ៉ង់​ គំរាមវាយប្រហារ​ទីតាំង​អាមេរិក​នៅ​មជ្ឈិមបូព៌ា​​ ខណៈ​លោក Trump​រង់ចាំការឆ្លើយតប​ពីតេអេរ៉ង់

2026/05/10 06:55:14 pm        227

សារព័ត៌មានអ៊ីរ៉ង់​​​បាន​រាយការណ៍ថា​ ​​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​​អ៊ីរ៉ង់​​ ​​​​បានគំរាម​កាលពីថ្ងៃសៅរ៍​​​​​​​​៩​​ឧសភា​​ ​​​ថា​ខ្លួន​នឹង​ដាក់គោលដៅ​លើ​ទីតាំង​​នានា​របស់​អាមេរិក​ក្នុង​តំបន់​មជ្ឈិមបូព៌ា​​ ប្រសិនបើ​​នាវាដឹកប្រេង​របស់ខ្លួន​ ​រងការ​បាញ់​ប្រហារ​ ខណៈ​ទីក្រុង​វ៉ាស៊ីនតោន​​ បន្តរង់ចាំ​​ចម្លើយតបរបស់​ទីក្រុង​តេអេរ៉ង់​ចំពោះជំហរចរចាចុងក្រោយ​បំផុត​របស់ខ្លួន​​។

កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ខាងលើ​​​និយាយថា​ ការវាយប្រហារ​ណាមួយ​​​លើ​​​នាវាដឹកប្រេង​​​និង​ពាណិជ្ជកម្ម​របស់​អ៊ីរ៉ង់​ នឹង​ដុតបញ្ឆេះ​​ឲ្យមានការ​វាយប្រហារខ្លាំងក្លា​​វិញ​​​លើ​មួយក្នុងចំណោម​​មជ្ឈមណ្ឌលនានា​​របស់សហរដ្ឋ​​​​អាមេរិក​​​ក្នុង​តំបន់ និង​នាវា​សត្រូវ ​​មួយថ្ងៃ​បន្ទាប់ពី​​អាមេរិក​​​វាយប្រហារ​លើ​​​​​​​​នាវា​ដឹកប្រេង​​២​គ្រឿង ​​​របស់​អ៊ីរ៉ង់​ ក្នុង​ឈូងសមុទ្រ​​អូម៉ង់​​។​​

លោក​ប្រធានាធិបតីអាមេរិក​​ Donald Trump​បាននិយាយកាលពីថ្ងៃសុក្រថា​ ​លោករំពឹងថា​​នឹងទទួល​បាន​ចម្លើយពី​​​អ៊ីរ៉ង់​​ចំពោះ​​​សំណើចុងក្រោយ​​បំផុត​របស់​​​ទីក្រុង​វ៉ាស៊ីនតោន ​សម្រាប់កិច្ចព្រមព្រៀងសន្តិភាព​​ឆាប់ៗ​នេះ។​

ប៉ុន្តែប្រសិនបើទីក្រុងតេអេរ៉ង់បានបញ្ជូនក្រុមអ្នកសម្របសម្រួលប៉ាគីស្ថានជាការឆ្លើយតបនោះ មិនមានសញ្ញាជាសាធារណៈអំពីបញ្ហា​នោះ​ទេ ហើយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ​អាបាស អារ៉ាកជី (Abbas Araghchi)​ តាមសេចក្តីរាយការណ៍បានចោទសួរអំពីភាពជឿជាក់នៃការដឹកនាំរបស់សហរដ្ឋអាមេរិក។

យោងតាមទីភ្នាក់ងារសារព័ត៌មាន ISNA របស់អ៊ីរ៉ង់ លោក​ អារ៉ាកជី បាននិយាយនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីទួរគីរបស់លោក​​​​​ថា ការកើនឡើងនៃភាពតានតឹងនាពេលថ្មីៗនេះដោយកងកម្លាំងអាមេរិកនៅឈូងសមុទ្រពែក្ស​​ និងសកម្មភាពជាច្រើនរបស់ពួកគេក្នុងការរំលោភលើបទឈប់បាញ់ ​បានបន្ថែមមន្ទិល​​អំពីការជំរុញ​​និងភាពច្បាស់លាស់​​របស់ភាគីអាមេរិកនៅក្នុងផ្លូវការទូត៕


អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm