ការពិភាក្សារវាងលោកTrump និងលោក Xi ត្រៀមពង្រីកដល់បញ្ហាអ៊ីរ៉ង់ កោះតៃវ៉ាន់ នុយក្លេអ៊ែរ ពាណិជ្ជកម្មនិងAI

2026/05/11 04:36:25 pm        91

យោងតាមក្រុម​​មន្ត្រីអាមេរិកដែល​​កំពុង​​ត្រួតពិនិត្យ​​​​សម្រាប់​​ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក Trump ទៅកាន់ប្រទេសចិននៅសប្តាហ៍នេះ ​បាន​ឲ្យដឹងថា​ ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping គ្រោងនឹងពិភាក្សាគ្នាអំពីបញ្ហា​​អ៊ីរ៉ង់ កោះ​​តៃវ៉ាន់ បញ្ញាសិប្បនិម្មិត និងអាវុធនុយក្លេអ៊ែរ ខណៈប្រទេស​ទាំងពីរ​​​​កំពុងពិចារណាពង្រីកកិច្ចព្រមព្រៀងរ៉ែដ៏សំខាន់មួយ ។​​

មេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក នឹងធ្វើកិច្ចពិភាក្សាទល់មុខគ្នាជាលើកដំបូងក្នុងរយៈពេលជាងប្រាំមួយខែ ខណៈ​ព្យាយាមធ្វើឱ្យប្រសើរឡើង​​វិញនូវ​​​​ទំនាក់ទំនង​​​ដែល​​​តានតឹងដោយសារពាណិជ្ជកម្ម សង្គ្រាមអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ និងវិស័យផ្សេងទៀត។​​​

លោក Trump គ្រោងទៅ​​​ដល់ទីក្រុងប៉េកាំងនៅថ្ងៃពុធ​សប្ដាហ៍នេះ​​ មុនពេលកិច្ចពិភាក្សាដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ​ ត្រូវនឹង​ថ្ងៃ​ ​១៤ និង​១៥​​ ឧសភា​ ​​។ នោះ​នឹងក្លាយ​ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៧។​

មន្ត្រីទាំងនោះបាននិយាយថាអាមេរិក និងចិនត្រូវបានគេរំពឹងថានឹងយល់ព្រមលើ​ចំណុច​​នានាដើម្បីសម្រួ​លដល់ពាណិជ្ជកម្ម ​​និងការវិនិយោគទៅវិញទៅមក ខណៈប្រទេសចិនត្រូវបានគេរំពឹងថានឹងប្រកាសពីការទិញទាក់ទងនឹងយន្តហោះ Boeing ផលិតផល​​កសិកម្ម និងថាមពលរបស់អាមេរិក។

មន្ត្រីរូបនោះបាននិយាយថា ប្រទេសទាំងពីរក៏នឹងពិភាក្សាអំពីការបន្ថែមពេល​វេលា​សម្រាប់ការផ្អាក​​​​សង្គ្រាមពាណិជ្ជកម្មរវាង​ភាគីទាំង​​​ពីរ​ ដែលអ​នុ​ញ្ញាតឱ្យរ៉ែដ៏កម្រហូរចេញពីប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក ទោះបីជាមិនទាន់ច្បាស់ថាតើកិច្ចព្រមព្រៀងនោះនឹងត្រូវបានពង្រីកនៅសប្តាហ៍នេះឬអត់ក៏ដោយ៕


អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm