ការជម្លៀសអ្នកដំណើរពីនាវារងការវាយលុកដោយវីរុស Hantavirus ជិតបញ្ចប់ហើយ ខណៈមនុស្សច្រើននាក់ត្រឡប់ទៅប្រទេសវិញ

2026/05/11 04:40:04 pm        74

ប្រតិបត្តិការដ៏ស្មុគស្មាញរយៈពេលមួយថ្ងៃ ដើម្បីបញ្ជូនត្រឡប់ទៅវិញអ្នកជិះនៅលើនាវាទេសចរណ៍ដែលរងផលប៉ះពាល់ដោយការផ្ទុះឡើងវីរុស Hanta ជិតបញ្ចប់ហើយកាលពីល្ងាចថ្ងៃអាទិត្យ ទី ១០ ខែឧសភា បន្ទាប់ពីមនុស្ស ៩៤ នាក់ មានសញ្ជាតិផ្សេងៗគ្នាបានជិះយន្តហោះត្រឡប់ទៅប្រទេសវិញពីកោះ Canary របស់ប្រទេសអេស្ប៉ាញ។

អ្នកដំណើរបីនាក់នៅលើពីនាវា MV Hondius ជាស្វាមីភរិយាជនជាតិហូឡង់ និងស្ត្រីជនជាតិអាល្លឺម៉ង់ម្នាក់ បានស្លាប់ ខណៈអ្នកផ្សេងទៀតបានធ្លាក់ខ្លួនឈឺដោយសារជំងឺដ៏កម្រនេះ ដែលជាធម្មតា រាលដាលក្នុងចំណោមពពួកសត្វកកេរ។

គ្មានវ៉ាក់សាំង ឬការព្យាបាលជាក់លាក់ណាមួយសម្រាប់វីរុស Hanta ជាជំងឺរាតត្បាតនៅក្នុងប្រទេសអាហ្សង់ទីន ជាកន្លែងដែលនាវាបានចេញដំណើរកាលពីខែមេសា។ ប៉ុន្តែមន្ត្រីសុខាភិបាល បានបញ្ជាក់ថា ហានិភ័យសម្រាប់សុខភាពសាធារណៈសកលមានកម្រិតទាប ហើយបាននិយាយសម្រាលពីការប្រៀបធៀបទៅនឹងជំងឺរាតត្បាត COVID-19។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអេស្ប៉ាញ លោកស្រី Monica Garcia បានប្រកាសនៅលើកោះ Tenerife បន្ទាប់ពីអ្វីដែលលោកស្រីចាត់ទុកថាជាថ្ងៃដ៏លំបាក ដោយនិយាយថា ប្រតិបត្តិការបានជម្លៀសមនុស្ស៩៤នាក់ មកពី១៩ប្រទេស។ មន្ត្រីអេស្ប៉ាញ បាននិយាយថា ការជម្លៀសអ្នកដំណើរ និងនាវិកភាគច្រើននៅលើនាវាដែលមានមនុស្សជិត ១៥០ នាក់ មកពី២៣ប្រទេស នឹងបន្តរហូតដល់ជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ចុងក្រោយទៅកាន់ប្រទេសអូស្ត្រាលី និងហូឡង់ នៅរសៀលថ្ងៃចន្ទនេះ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm