ថ្នាក់ដឹកនាំខេត្តស្វាយរៀង អបអរសាទរសិស្សពូកែទទួលបានជ័យលាភីលេខ១ មុខវិជ្ជាអក្សរសិល្ប៍ខ្មែរទូទាំងប្រទេស ថ្នាក់ទី១២ មកពីវិទ្យាល័យ ហ៊ុន​សែន ពងទឹក​ ស្រុករំដួល

2026/05/11 06:10:07 pm        236

នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ លោក លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញជួបសំណេះសំណាល ប្រកាសទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ជ័យលាភីលេខ១ ផ្នែកអក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យាថ្នាក់ទី៩ និងទី១២ សម័យប្រឡងថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៦។

ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរពីសំណាក់ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋសាលាខេត្ត លោក លោកស្រីនាយកទីចាត់ការទាំង៥ ចំណុះសាលាខេត្ត លោកស្រីប្រធានអង្គភាពលទ្ធកម្មរដ្ឋបាលសាលាខេត្ត លោកស្រីប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត លោកប្រធានផ្នែកទាំង២ នៃការិយាល័យប្រជាពលរដ្ឋសាលាខេត្ត លោក លោកស្រីប្រធានការិយាល័យចំណុះទីចាត់ការសាលាខេត្ត លោកអភិបាលស្រុករំដួល ព្រមទាំងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យពងទឹក ស្រុករំដួល ជាច្រើនរូបទៀត។

ថ្លែងក្នុងពិធីសំណេះសំណាលនោះ លោកអភិបាលខេត្តបានពាំនាំនូវការចូលអបអរសាទរប្អូនស្រី រស់ ដា ជាសិស្សសិក្សានៅវិទ្យាល័យពងទឹក ស្រុករំដួល ហើយបានប្រឡងជាប់សិស្សពូកែទទួលបានជ័យលាភីលេខ១ មុខវិជ្ជាអក្សរសិល្ប៍ខ្មែរទូទាំងប្រទេស ថ្នាក់ទី១២ នាពេលកន្លងទៅថ្មីៗនេះ ដែលបាននាំមកនូវកិត្តយសសម្រាប់សាលា សម្រាប់ខេត្តស្វាយរៀង ជាពិសេសកិត្តយសដ៍ធំធេងសម្រាប់គ្រួសារ ដែលបានខិតខំចិញ្ចិមបីបាច់ថែរក្សាប្រកបដោយព្រហ្មវិហារធម៌ និងការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូផងដែរ ។ លោកអភិបាលរងខេត្តបន្ថែមថា ក្នុងនាមឯកឧត្តមភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត សូមថ្លែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ទីរអប់រំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ព្រមទាំងគ្រប់អ្នកពាក់ព័ន្ធ ដែលបានបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំ យុវជន និងកីឡា សំដៅលើកកម្ពស់គុណភាពអប់រំ និងប្រសិទ្ធភាព នៃការបណ្តុះបណ្តាលធនធានមនុស្ស ជាមួយនឹងសមិទ្ធផលជាច្រើនទៀតក្នុងការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តឲ្យមានការរីកចម្រើនគួរជាទីមោទនៈ។

លោកភិបាលរងខេត្តក៏បានផ្តាំផ្ញើទៅដល់ប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវខិតយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ជៀសឱ្យឆ្ងាយពីការសេពគប់មិត្តមិនល្អ បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀនជាដើម ត្រូវធ្វើជាកូនល្អ សិស្សល្អ មិត្តល្អសម្រាប់សង្គមជាតិ ។

ជាចុងបញ្ចប់នៃពិធីនេះដែរ លោកអភិបាលរងខេត្តបាននាំមកនូវថវិការបស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តចំនួន២,០០០,០០០រៀល ឧត្ថម្ភដល់ប្អូនស្រី រស់ ដា ផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        205
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        184
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm