រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារថា ការចរចាសន្តិភាពបានបញ្ចប់ហើយ ដោយប្រើការអត្ថាធិប្បាយជាសាធារណៈដំបូងរបស់លោក ស្ដីពីជម្លោះក្នុងរយៈពេលជាង ១សប្ដាហ៍ក្នុងការប្ដេជ្ញាថា ទាហានរបស់លោកនឹងឈ្នះ និងដាក់គោលដៅលើបណ្ដាប្រទេសលោកខាងលិច ចំពោះការបរាជ័យដែលចង់ឲ្យទីក្រុង Moscow លុតជង្គង់។

ថ្លែងពីសង្គ្រាមជាសាធារណៈជាលើកដំបូងចាប់តាំងពីកងកម្លាំងរុស្ស៊ី បានដកថយពីភាគខាងជើងអ៊ុយក្រែន បន្ទាប់ពីពួកគេត្រូវបានផ្អាកការវាយប្រយុទ្ធនៅក្បែររដ្ឋធានី Kyiv លោក Putin បានសន្យាថា រុស្ស៊ីនឹងសម្រេចបានគោលដៅទាំងអស់ដែលខ្លួនបានប៉ងប្រាថ្នានៅក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងសញ្ញាដ៏ច្បាស់លាស់បំផុតរហូតមកដល់បច្ចុប្បន្នដែលមើលឃើញថា សង្គ្រាមនឹងអូសបន្លាយកាន់តែយូរទៀត លោក Putin បាននិយាយថា រដ្ឋធានី Kyiv បានធ្វើឲ្យការចរចាសន្តិភាពបរាជ័យ ដោយបង្កើតឈុតឆាកជាអ្វីដែលលោកបានហៅថា ជាការអះអាងក្លែងក្លាយនៃឧក្រិដ្ឋកម្មសង្គ្រាមទៅលើរុស្ស៊ី និងទាមទារធានាសន្តិសុខលើប្រទេសអ៊ុយក្រែនទាំងមូល។
លោក Putin និយាយថា ប្រទេសរុស្ស៊ីគ្មានជម្រើសក្រៅពីប្រយុទ្ធទេ ព្រោះខ្លួនត្រូវតែការពារប្រជាពលរដ្ឋនិយាយភាសារុស្ស៊ីក្នុងភាគខាងកើតអ៊ុយក្រែន និងទប់ស្កាត់ប្រទេសជិតខាងរបស់អតីតសូវៀតមួយនេះ កុំឲ្យក្លាយជារបាំងប្រឆាំងរុស្ស៊ីចំពោះសត្រូវទាំងឡាយរបស់ក្រុង Moscow៕
អត្ថបទ៖ សុខមាន