ក្រុមម្ចាស់ផ្ទះបាល់ទាត់ជើងឯកអាស៊ី AFC Asian Cup 2027 អារ៉ាប៊ីសាអ៊ូឌីតត្រូវបានចាប់ឆ្នោតចូលក្នុងពូលដែលមានសុទ្ធតែប្រទេសអារ៉ាប់ទាំងអស់ ខណៈក្រុមជើងឯកពីរសម័យកាតាស្ថិតក្នុងពូលជាមួយជើងឯកបួនសម័យជប៉ុន។

ការចាប់ឆ្នោតពានរង្វាន់ទ្វីបអាស៊ី ២០២៧ នេះ តាមពិតទៅគ្រោងធ្វើនៅថ្ងៃទី ១១ ខែមេសាកន្លងទៅ តែក៏ត្រូវបានលើកពេលដោយសារវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា។
ពូល A ក្រុមម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីតត្រូវជួបជាមួយកូវ៉ែត អូម៉ង់ និងប៉ាឡេស្ទីន។
ពូល B មានអ៊ូសប៊ែគីស្ថាន បារ៉ែន ហ្សកដានី និងកូរ៉េខាងជើង។
ពូល C មានជើងឯកបីសម័យអ៊ីរ៉ង់ ស៊ីរី កៀហ្ស៊ីស្ថាន និងចិន។
ពូល D មានជើងឯក ២០១៥ អូស្រ្តាលី ជើងឯក ២០០៧ អ៊ីរ៉ាក់ តាជីគីស្ថាន និងសិង្ហបុរី។
ពូល E មានជើងឯកពីរសម័យ កូរ៉េខាងត្បូង អារ៉ាប់រួម វៀតណាម និងក្រុមឈ្នះពីការប្រកួតជម្រុះរវាងលីបង់ រឺ យ៉េមែន។
ពូល F មានជើងឯកបួនសម័យជប៉ុន ក្រុមការពារជើងឯកកាតា ឥណ្ឌូនេស៊ី និងថៃ។
ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ី AFC Asian Cup 2027 ដែលអារ៉ាប៊ីសាអ៊ូឌីតនឹងជាម្ចាស់ផ្ទះជាលើកទីបីនោះ នឹងចាប់ផ្តើមពីថ្ងៃទី ៧ មករា បញ្ចប់នៅថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ ២០២៧៕ អត្ថបទ៖នាង សុភាវុធ




