សារព័ត៌មាន The Wall Street Journal (WSJ) បានរាយការណ៍ដោយដកស្រង់ប្រភពថា ជាការឆ្លើយតបទៅនឹងសំណើសន្តិភាពរបស់សហរដ្ឋអាមេរិក អ៊ីរ៉ង់បានបដិសេធមិនរុះរើរោងចក្រនុយក្លេអ៊ែររបស់ខ្លួន ដែលទីក្រុងវ៉ាស៊ីនតោនទទូចចង់បាននោះទេ។
យោងតាមប្រភពព័ត៌មាន ទីក្រុងតេអេរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីយល់ព្រមផ្អាកការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ប៉ុន្តែមិនមែនរយៈពេល ២០ឆ្នាំ ដូចដែលសហរដ្ឋអាមេរិកទាមទារនោះទេ។

លើសពីនេះ ទីក្រុងតេអេរ៉ង់កំពុងស្នើសុំដើម្បីកែច្នៃឡើងវិញនូវស្តុកអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួមមួយចំនួនរបស់ខ្លួន ដើម្បីកាត់បន្ថយកម្រិតកំហាប់របស់ពួកគេ និងប្រគល់ចំណែកដែលនៅសល់ទៅឲ្យភាគីទី៣ ក្រោមការធានាថា ប្រសិនបើការចរចាបរាជ័យ ឬសហរដ្ឋអាមេរិកបោះបង់ចោលកិច្ចព្រមព្រៀងនៅដំណាក់កាលក្រោយ ឥន្ធនៈនុយក្លេអ៊ែរ នឹងត្រូវប្រគល់ទៅឲ្យសាធារណរដ្ឋឥស្លាមវិញ។ នេះបើយោងតាមការបោះពុម្ពផ្សាយរបស់ WSJ។

បណ្តាញទូរទស្សន៍កាតា Al Jazeera បានរាយការណ៍កាលពីថ្ងៃអាទិត្យមុនថា ភាគីប៉ាគីស្ថាន បានបញ្ជូនការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិកសម្រាប់ដំណោះស្រាយមួយទៅកាន់តំណាងសហរដ្ឋអាមេរិក៕