តៃវ៉ាន់ជឿលើទំនាក់ទំនងជាមួយអាមេរិក តែសង្ឃឹមនឹងគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើល ពេលលោក Trump នៅចិន

2026/05/11 11:27:25 pm        107

អជ្ញាធរការបរទេសតៃវ៉ាន់ លោក Lin Chia-lung បានលើកឡើងនៅថ្ងៃចន្ទ (ទី១១ ខែឧសភា ឆ្នាំ២០២៦) នេះថា កោះតៃវ៉ាន់មានការជឿជាក់ លើការអភិវឌ្ឍស្ថិរភាពនៃទំនាក់ទំនងរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ហើយសង្ឃឹមថា នឹងមិនមានអ្វី «អ្វីគួរឲ្យភ្ញាក់ផ្អើល» ស្ដីពីបញ្ហាទាក់ទងនឹងតៃវ៉ាន់ នៅពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump ទស្សនកិច្ចនៅប្រទេសចិន នាសប្តាហ៍នេះ។

លោក Trump នឹងមានវត្តមាននៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា សម្រាប់ជំនួបកំពូលជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ជាទីដែលបញ្ហាកោះតៃវ៉ាន់គ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ដែលប្រទេសចិនចាត់ទុកថា ជាទឹកដីរបស់ខ្លួននោះ ច្បាស់ណាស់នឹងត្រូវបានលើកយកមកពិភាក្សាមិនខាន។

ប្រទេសចិនមិនដែលបោះបង់ចោលការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះតៃវ៉ាន់ឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ហើយកាលពីខែមេសា រដ្ឋមន្ត្រីការបរទេសចិនបានបញ្ជាក់ថា កោះតៃវ៉ាន់ គឺជា «ហានិភ័យធំបំផុត» នៅក្នុងទំនាក់ទំនងចិន-អាមេរិក។ សម្រាប់រដ្ឋបាលតៃវ៉ាន់ ដែនកោះមួយនេះតែងតែមិនទទួលយកការទាមទារអធិបតេយ្យដោយប្រទេសចិនឡើយ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកត្រូវបានជាប់ចំណងដោយច្បាប់ ក្នុងការផ្តល់មធ្យោបាយដល់កោះតៃវ៉ាន់ ដើម្បីការពារខ្លួន ហើយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានលើកឡើងកាលពីសប្តាហ៍មុនថា ចាំបាច់ត្រូវមានស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន នៅសភា ក្នុងទីក្រុងតៃប៉ិ លោក Lin បាននិយាយថា រដ្ឋបាលកំពុងតាមដានយ៉ាងដិតដល់ ចំពោះកិច្ចប្រជុំ Trump-Xi នាពេលខាងមុខ។ លោកបានសង្កត់ធ្ងន់ថា៖ «យើងក៏បានរក្សាការទំនាក់ទំនងជាបន្តបន្ទាប់ជាមួយសហរដ្ឋអាមេរិកផងដែរ ទាំងតាមរយៈសេចក្តីថ្លែងការណ៍ជាសាធារណៈពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ឬតាមរយៈបណ្តាញមិនមែនសាធារណៈ។ យើងមានទំនុកចិត្តលើការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងកោះតៃវ៉ាន់-សហរដ្ឋអាមេរិក»៕


អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm